សន្តិសុខសង្គម
ដើមឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ កើតឡើងជាង៩០លើក បណ្ដាលឲ្យមានមនុស្សស្លាប់៣៣នាក់
ក្នុងខែមករា ដើមឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៣លើក បណ្ដាលឲ្យមានមនុស្សស្លាប់៣៣នាក់ និងរបួស១១៧នាក់ ហើយបើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន២៤លើក។ នេះបើតាមការបញ្ចាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមលោក សំ វិច្ឆិកា ការកើនឡើងនូវករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺភាគច្រើនកើតឡើងនៅពេលយប់ ហើយសម្រាប់ការដាក់ចេញនូវវីធានការណ៍កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កន្លងមក ស្នងការដ្ឋានរាជធានីភ្នំពេញបានអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលយប់ទូទាំង១៤ខណ្ឌ ជាមួយនឹងការអនុវត្តត្រួតពិនិត្យជាតិអាល់កុល។

អ្នកនាំពាក្យរូបនេះបន្ថែមថា បើទោះបីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ជាប្រចាំក៏ពិតមែន ប៉ុន្តែជាការកត់សម្គាល់ គឺការអនុវត្តនៅមិនទាន់មានប្រសិទ្ធិភាពខ្ពស់នៅឡើយទេ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែបន្តកើតឡើងជាបន្តបន្ទាប់ ជាពិសេសនៅពេលថ្មីៗនេះកើតឡើងផ្ទួនៗដែលធ្វើឲ្យមហាជនមានការវែកញ៉ែកបញ្ចេញទស្សនៈ និងបង្ហាញពីការព្រួយបារម្មពីអត្រាគ្រោះចរាចរណ៍។

ជាមួយគ្នានេះ លោក សំ វិច្ឆិកា ក៏បានបន្ថែមថា ជាមួយនឹងការព្រួយបារម្មនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បទបញ្ចាឲ្យមានការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាព៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន