ព័ត៌មានអន្ដរជាតិ
អនាគតប្រធានាធិបតី តៃវ៉ាន់ បន្តគោលនយោបាយចាស់ពឹង អាមេរិក ជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់លោក Lai Ching-te កាលពីថ្ងៃព្រហស្បតិ៍បានដាក់ក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងនៅតែបន្តគោលនយោបាយឈ្មុសឈ្មុលគាំទ្រដល់តៃវ៉ាន់យ៉ាងតឹងណែនដដែល ដើម្បីជាខ្នងបង្អែកការពារច្រកសមុទ្រតៃវ៉ាន់ឲ្យមានសន្តិភាព និងស្ថិរភាព ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ ។

ថ្លែងក្នុងជំនួបជាមួយសមាជិកសភាអាមេរិកក្រុមដំបូងដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ចាប់តាំងពីឈ្នះឆ្នោតនៅពាក់កណ្ដាលខែនេះ, លោក Lai បានលើកឡើថា “សហរដ្ឋអាមេរិកអាចបន្តគាំទ្រយ៉ាងមុតមាំដល់តៃវ៉ាន់ ធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ក៏ដូចជាធ្វើការជាមួយដៃគូប្រទេសប្រជាធិបតេយ្យផ្សេងទៀតដើម្បីធានាបានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសគឺជួយពង្រឹងសមត្ថភាពស្វ័យការពារខ្លួនដល់តៃវ៉ាន់” ។
អនាគតប្រធានាធិបតីតៃវ៉ាន់វ័យ ៦៥ ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា “តៃវ៉ាន់ស្ថិតនៅក្នុងខ្សែសង្វាក់កោះទីមួយ ហើយឈាតសន្ធឹងនៅលើខ្សែបន្ទាត់ជួរមុខនៃការពង្រីកអំណាចផ្តាច់ការរបស់ចិន ។ នេះធ្វើឲ្យតៃវ៉ាន់ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ហើយលទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺជាតម្លៃរួមជាមួយសហរដ្ឋអាមេរិក” ។
ជាការឆ្លើយតប អ្នកតំណាងរាស្រ្តអាមេរិក ២ រូបដែលហោះមកតៃវ៉ាន់រួមមានលោក Mario Diaz-Balart និងលោក Ami Bera បានប្រាប់លោក Lai ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ គឺរឹងមាំ ស្ថិតស្ថេរជាអមតៈ ពិតប្រាកដ និងរួបរួម ១០០ ភាគរយ ហើយមិនគួរមានសកម្មភាពលុកលុយណាមួយនៅសតវត្សទី២១ ទៀតនោះទេ ព្រោះថា អនាគតរបស់តៃវ៉ាន់ត្រូវតែសម្រេចដោយប្រជាជនរបស់ខ្លួន” ។

នៅក្នុងជំនួបនោះ បុរសសម្ដីផ្អែមដែលចិនចាត់ទុកថាជាមនុស្សគ្រោះថ្នាក់ និងបំផ្លាញសន្តិភាព ក៏នឹងបន្តគោលនយោបាយឈ្នះឈ្នះរបស់ប្រធានាធិបតីផុតអាណត្តិលោកស្រី Tsai Ing-wen ផងដែរ ដោយសារតែតៃវ៉ាន់បានឆ្លើយតបយ៉ាងត្រជាក់បំផុតចំពោះសកម្មភាពយោធារបស់ចិន និងបានខិតខំប្រឹងប្រែងយ៉ាងស្ងប់ស្ងាត់ដើម្បីរក្សាស្ថានភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកជាអន្តរជាតិ និងជាប្រទេសលក់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ខណៈទង្វើនេះចិនបានចេញការព្រមានដល់អាមេរិកជាហូរហែឲ្យបញ្ឈប់រាល់ការគាំទ្ររបស់ខ្លួនចំពោះតៃវ៉ាន់ ហើយបញ្ហានេះទៀតសោត ក៏ទាញឲ្យទំនាក់ទំនង ចិន-អាមេរិក ដាំក្បាលចុះក្រោមដូចគ្នា ស្របពេលដែលកាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក Joe Biden ថែមទាំងបញ្ជូនគណៈប្រតិភូក្រៅផ្លូវការហោះទៅជួបលោក Lai និងលោកស្រី Tsai ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


