Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ក្ដៅស្លឹកត្រចៀក ក្រោយ អាមេរិក បើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់​ជាលើកដំបូង ក្រោយបោះឆ្នោត

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២៥ ខែមករានេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានបញ្ជូននាវាចម្បាំង USS John Finn ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយដែនកោះមួយនេះបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី ប៉ុន្តែសកម្មភាពនេះក៏ទាញចិនឲ្យក្ដៅស្លឹកត្រចៀកផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើររបស់នាវាពិឃាដ USS John Finn ឆ្លងកាត់ច្រករបៀងក្នុងសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រជាជាតិទាំងអស់ ហើយ​គ្មាន​សមាជិក​សហគមន៍​អន្តរជាតិ​ណា​មួយ​ត្រូវ​បាន​គំរាមសម្លុត ឬ​ប្រើអំណាចបង្ក្រាប​ឲ្យ​បោះបង់​ចោលសិទ្ធិ និង​សេរីភាព​របស់​ពួកគេ​ឡើយ” ។

ពាក់ព័ន្ធនឹងបញ្ហាការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់នេះទៀតសោត ក៏បានទាញយោធាចិនឲ្យក្ដៅចិត្តយ៉ាងខ្លាំងផងដែរ ហើយបានចាត់ទុកសកម្មភាពនេះថាជា “ការនាំភ្លើង និងញុះញង់បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ខណៈកងកម្លាំងរដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងតាមដានយ៉ាងដិតដល់លើការនាវាមួយនេះដូចគ្នា ។

សកម្មភាពការធ្វើនាវាចរណ៍របស់អាមេរិកនៅពេលនេះកើតមានត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់បានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ២៤ គ្រឿងធ្វើប្រតិបត្តិការហោះហើរល្បាតត្រៀមប្រយុទ្ធរួមជាមួយគ្នានាវាកងទ័ពជើងទឹក ៥ គ្រឿងនៅជុំវិញដែនកោះមួយនេះ ក្រោយជ្រើសរើសបានមេដឹកនាំថ្មី ។

គួរបញ្ជាក់ថា ពលរដ្ឋតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ ​បាន​បោះឆ្នោតផ្ដល់សេចក្ដី​ទុកចិត្តឲ្យ​លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ​ដែល​កំពុង​កាន់​អំណាច អង្គុយកៅអី​ជា​ប្រធានាធិបតី​បន្ទាប់​របស់​ខ្លួន ខណៈទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះ​ថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ និង​ជា​អ្នក​នាំ​សង្រ្គាម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក និងរុស្ស៊ី ផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញភ្លើងសង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម