ជីវិតកម្សាន្ដ
តារាកំប្លែង នាយ ស្វិត បានទទួលមរណភាព ដោយសារជំងឺជាច្រើនមុខ
តារាកំប្លែង នាយ ស្វិត បានទទួលមរណភាពហើយកាលពីម្សិលមិញ ដោយសារជំងឺជាច្រើនមុខ នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំបំផុត។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង បានលើកឡើងថា «ក្នុងនាមជាសិល្បករមួយរូប ពិតជាសោកស្ដាយចំពោះការបាត់បង់វីរសិល្បករកំប្លែង នាយ ស្វិត បានលាចាកលោកបាត់ហើយ សូមជូនពរឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ»។

តារាសម្តែង ប៉ែន ចំរ៉ុង បានបន្ថែមថា «ជីវិតផុយស្រួយណាស់ ធ្វើអំពើល្អឲ្យបានច្រើន សុខភាពជាទ្រព្យដ៏សំខាន់។ សូមបញ្ជាក់ថា តារាកំប្លែង នាយ ស្វិត បានធ្លាក់ខ្លួនដោយសារគាត់មានជំងឺទឹកនោមផ្អែម ខូចក្រលៀនធ្ងន់ធ្ងរ»។

ជាមួយដំណឹងមរណភាពរបស់តារាកំប្លែងនាយ ស្វិត បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន សម្តែងការសោកស្ដាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈខ្លះទៀត ក៏បានចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារ នៃសពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


