ព័ត៌មានជាតិ
មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម បន្តចុះបាញ់ថ្នាំសម្លាប់មេរោគផ្តាសាយបក្សីនៅស្រុកចំការលេី
មន្រ្តីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបន្តយុទ្ធនាការផ្សព្វផ្សាយជំងឺផ្តាសាយបក្សី និងវិធានការការពារ ដោយបាញ់ថ្នាំសម្លាញ់មេរោគនៅតំបន់ដែលធ្លាប់រងការផ្ទុះជំងឺនេះ ដេីម្បីធ្វើការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្តាសាយបក្សី។

នៅព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម និងលោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលេី សហការជាមួយអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយនិងបាញ់ថ្នាំសម្លាប់មេរោគបង្ការជម្ងឺឆ្លងផ្តាសាយបក្សីនៅក្នុងភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលេី ខេត្តកំពង់ចាម។

ទន្ទឹមនេះ លោក នង ម៉េងហ៊ាង អំពាវនាវឲ្យប្រជាពលរដ្ឋដែលចិញ្ចឹមសត្វទាំងអស់ រួមទាំងកន្លែងសត្វត្តឃាតទាំងអស់ ចេះតាមដានសុខភាពសត្វចិញ្ចឹម និងសម្អាតបរិស្ថានជុំវិញ។ ប្រសិនបេីមានការសង្ស័យ ឬ មានសត្វបក្សីងាប់ត្រូវសហការ និងរាយការណ៍មកមន្ត្រីពេទ្យភូមិភ្លាមៗដេីម្បីរួមគ្នាចាត់វិធានការការពារទប់ស្កាត់ជំងឺមួយនេះកុំឱ្យឆ្លងរីករាលដាលទៀត។ គួរបញ្ជាក់ថា កន្លងមកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានតំបន់មួយចំនួនដែលធ្លាប់ផ្ទុះជំងឺផ្តាសាយបក្សី រួមមានក្នុងឃុំតាំងក្រាំង ស្រុកបាធាយ, ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់, ឃុំជយោ ស្រុកចំការលេី និងស្រុកព្រៃឈរជាដេីម៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


