ព័ត៌មានជាតិ
ស្វែងយល់ពីភូមិសាស្រ្តខេត្តកំពង់ចាម មានស្លាកស្នាមប្រវត្តិសាស្ត្រតាំងពីសម័យមុនអង្គរ
ខេត្តកំពង់ចាមគឺជាទឹកដីចំណាស់មួយដែលមានស្លាកស្នាមប្រវត្តិសាស្ត្រតាំងពីសម័យមុនអង្គរ និងសម័យក្រោយៗមកទៀត តាមរយៈវត្តមានប្រាសាទបុរាណ ទួលបុរាណ និងបុរាណវត្ថុជាច្រើន។
ខេត្តនេះមានសក្តានុពលធម្មជាតិសម្បូរបែប រួមមាន ព្រៃភ្នំ ទន្លេ ព្រែក និងបឹងបួ ដែលគាំទ្រដល់វិស័យកសិកម្ម ទេសចរណ៍ និងការវិនិយោគ។

ស្ថិតិប្រជាជន និងរដ្ឋបាល
បើតាមរដ្ឋបាលខេត្តកំពង់ចាម គិតត្រឹមឆ្នាំ ២០២៥ ខេត្តកំពង់ចាមមាន៖
-ប្រជាជនសរុប៖ ប្រមាណជាង ១ លាន ១៤ ម៉ឺននាក់
-ផ្ទៃដី៖ ៤,៥៤៨.០៩ គីឡូម៉ែត្រការ៉េ
-ការបែងចែករដ្ឋបាល៖ មាន ១០ ក្រុងស្រុក និង ១០៩ ឃុំសង្កាត់



ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍
រដ្ឋបាលខេត្តកំពង់ចាមបានខិតខំកសាងផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពាន និងសួនច្បារជាច្រើន ដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ គម្រោងសំខាន់ៗរួមមាន៖
-ផ្លូវជាតិលេខ ៧៖ ត្រូវបានស្ថាបនាពង្រីកជា ៤ គន្លង ចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម
-កំពង់ផែទេសចរណ៍កំពង់ចាម កំពុងដំណើរការសាងសង់ដើម្បីសម្រួលការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរតាមទន្លេមេគង្គទៅកាន់ខេត្តក្រចេះ និងអន្តរជាតិ (វៀតណាម-ភ្នំពេញ) ព្រមទាំងតភ្ជាប់ទៅកាន់ព្រែកជីកហ្វូណនតេជោផងដែរ។

វិស័យសេដ្ឋកិច្ច និងវិនិយោគ
ខេត្តកំពង់ចាមបានទាក់ទាញវិនិយោគិនឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាស៖
-មូលដ្ឋានសិប្បកម្ម និងរោងចក្រ៖ មានសរុបចំនួន ១,៦៦៨ មូលដ្ឋាន ដែលផ្ដល់ការងារដល់កម្មករនិយោជិតជិត ៥ ម៉ឺននាក់
-វិស័យកាត់ដេរ៖ មានរោងចក្រកាត់ដេរ និងផលិតស្បែកជើងជាង ២៩ កន្លែង
-ថាមពល និងទឹកស្អាត៖ មានក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចំនួន ៤៦ និងមូលដ្ឋានទឹកស្អាតឯកជនចំនួន ៥៥


វិស័យកសិកម្ម
ខេត្តមានដីមានជីជាតិ និងប្រព័ន្ធធារាសាស្ត្រល្អសម្រាប់ដំណាំសំខាន់ៗ៖
-ស្រូវ៖ ផ្ទៃដីដាំដុះសរុបជាង ១៨១,០០០ ហិកតា (ស្រូវវស្សា ១១៦,០០០ ហិកតា និងស្រូវប្រាំង ៦៤,០០០ ហិកតា)
-ដំណាំឧស្សាហកម្ម និងហូបផ្លែ៖ កៅស៊ូជិត ២៧ ម៉ឺនហិកតា, ចេកជាង ៦,០០០ ហិកតា និងធុរេន ១,៦០០ ហិកតា
វិស័យសុខាភិបាល និងសង្គមកិច្ច
-ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការផ្តល់សេវាគំរូទូទាំងប្រទេស។ ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តក៏ទទួលបានលេខ ១ ដូចគ្នា។
ទេសចរណ៍
ខេត្តកំពង់ចាមមានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រចំនួន ១០ កន្លែង និងមានមូលដ្ឋានអាជីវកម្មទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន) សរុបចំនួន ៣២៨ កន្លែង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


