ជីវិតកម្សាន្ដ
លាក់បាំងមកជាយូរ Golf បីកូនបង្ហាញមុខដល់សារព័ត៌មានលើកដំបូង
បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្ដែងប្រុស Golf Pichaya មានកូន ដំណឹងនេះបានធ្វើឲ្យកក្រើកវិស័យសិល្បៈថៃរហូតទស្សនិកជនជាច្រើនហាក់ចង់ដឹងថា តើនេះគឺជាការពិតឬយ៉ាងណា? ជាពិសេសពាក្យចចាអារ៉ាមមានគ្រួសារមានកូននេះ បានផ្ទុះខ្លាំងជាយូរណាស់មកហើយ។
តាមរយៈការបង្ហោះលើគណនី IG ផ្ទាល់ខ្លួន តារាសម្ដែងរូបនេះបានដាច់ចិត្តសារភាពដោយមានរូបភាពកូនតូចនៅក្នុងដៃដោយទម្លាយថា “ខួបកំណើតឆ្នាំនេះ ខ្ញុំមានដំណឹងល្អមកអ្នកទាំងអស់គ្នា។ ខ្ញុំរក្សាការសម្ងាត់នេះជាយូរមកហើយ! ខ្ញុំមានកូនម្នាក់ គាត់ជាក្មេងល្អ ងាយស្រួលចិញ្ចឹម មិនដែលយំបង្កការរំខានណាមួយទេ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាស្រលាញ់គាត់ ដូចខ្ញុំស្រលាញ់គាត់”។
ទោះយ៉ាងណាក៏ដោយ រូបភាពប៉ុន្មានសន្លឹករបស់តារាចម្រៀងនិងសម្ដែង Golf Pichaya បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងពីសំណាក់អ្នកគាំទ្រ ព្រមទាំងមហាជនជាច្រើនក្នុងប្រទេសថៃ។ ជាពិសេសការទម្លាយនូវរូបភាពកូនក្នុងដៃគឺចំថ្ងៃខួបកំណើតរបស់រូបលោកផ្ទាល់តែម្ដង។

លើសពីនេះទៀតដែរ មហាជនជាច្រើនដែលបានឃើញការបង្ហោះបានសម្ដែងការហួសចិត្តយ៉ាងខ្លាំង នៅពេលពួកគេឃើញរូបភាពក្មេងក្នុងដៃរបស់លោក ដែលតាមការពិតទៅវាជាតុក្កតាក្មេងលេងរបស់ Golf ដែលលោកបានរុំកន្សែងមួយបន្លំភ្នែកមហាជនតែប៉ុណ្ណោះ។
យ៉ាងណាមិញ ថ្វីបើជាការបើកបង្ហាញមុខកូនប្រុសជាសាធារណៈយ៉ាងណាក្ដី ប៉ុន្តែកន្លងមក Golf Pichaya តែងតែលេចនូវពាក្យចចាមអារ៉ាមថា លោកមានគ្រួសារនិងក្លាយជាឪពុកគេរួចហើយ។ ប៉ុន្តែមកទល់សព្វថ្ងៃនេះ តារាសម្ដែងពេញនិយមក្នុងប្រទេសចិនរូបនេះ មិនដែលបើកទម្លាយ ឬបង្ហាញមុខសូម្បីតែម្ដងណាឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយរៀបការជិត៦ខែ Kimberly ថា ស្វាមីជាតំបន់សុវត្ថិភាព និងតែងតែគាំទ្រនាងយ៉ាងខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


