ជីវិតកម្សាន្ដ
ក្រោយរៀបការជិត៦ខែ Kimberly ថា ស្វាមីជាតំបន់សុវត្ថិភាព និងតែងតែគាំទ្រនាងយ៉ាងខ្លាំងក្លា
បន្ទាប់ពីរៀបមង្គលការដល់ទី២ដង គូស្នេហ៍ Mark Prin Supara និង Kimberly Ann Kimberly Ann កាន់តែបង្ហាញនូវជីវិតផ្អែមល្ហែម ហើយពួកគេក៏ជាគូស្នេហ៍ក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់ៗគ្នាដែលប្រាថ្នាចង់បាន។ ថ្វីបើមិនទាន់មានដំណឹងល្អក្នុងគ្រួសារយ៉ាងណាក្ដី ប៉ុន្តែនាពេលថ្មីៗនេះ ភាគីខាងស្រីបានចេញមុខទម្លាយអារម្មណ៍ពិតក្រោយរៀបការជិតកន្លះឆ្នាំ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ តារាសម្ដែង Kimberly បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តី Vogue Thailand រៀបរាប់ពីជីវិតក្រោយរៀបការក្នុងវ័យ ៣២ឆ្នាំ និងនិយាយអំពីស្វាមីជាទីស្រលាញ់ របស់នាងដោយឥតលាក់លៀមក្រោយរៀបមង្គលការយ៉ាងអធិកអធ័មរួចមក ជីវិតរបស់នាងស្រាប់តែប្រែប្រួលខុសមុនទ្វេរដង។ ស្វាមីរបស់នាងនាពេលនេះគឺជាតំបន់សុវត្ថិភាពរបស់នាង ហើយគាត់ប្រៀបដូចជាខ្នើយមួយក្នុងជីវិត ដែលជាប្រព័ន្ធគាំទ្រដល់នាងយ៉ាងខ្លាំងក្លា។
ជាមួយគ្នានេះដែរតួឯកស្រីក្នុងរឿង “វិថីស្នេហ៍កូនភ្លោះ” បានរៀបរាប់ទាំងញញឹមទៀតថា Mark ជួយនាងបង្ហាញអារម្មណ៍ពិតគ្មានលាកកំបាំងហើយពេលនេះនាងមានអារម្មណ៍ថា ខ្លួនឯងមានស្មារតីរឹងមាំជាងមុនគ្រប់យ៉ាងគឺដោយសារស្វាមីនៅពីក្រោយ។ មិនថាមានបញ្ហាអី្វកើតឡើង ឬចូលមកក្នុងជីវិតនោះទេ ប៉ុន្តែស្វាមីតែងតែឲ្យនាងមានអារម្មណ៍គ្រប់យ៉ាងគឺមិនអីទេ គាត់បង្រៀនយើងឲ្យមានអារម្មណ៍ថាអ្វីៗនឹងមិនអីទេ។ កន្លែងមួយទៀតគឺផ្ទះ! នៅផ្ទះមានអារម្មណ៍ថានេះជាកន្លែងរបស់ពួកយើង។
ទោះយ៉ាងណាក៏ដោយ Kimberly បានបង្ហើបជាចុងក្រោយនូវអាជីពសម្ដែងសព្វថ្ងៃ ដែលកំពុងតែមាមាញឹកខ្លាំងរកពេលសម្រាកគ្មាន។ ក្នុងនោះផងដែរ តារាសម្ដែងកូនកាត់រូបនេះប្រាប់ថា គម្រោងការងារឆ្នាំនេះ នាងនឹងប្រឹងប្រែងបន្ថែមទៀតខ្លាំងជាងមុន ខណៈដែលខ្លួនកំពុងតែទួលយករឿងចំនួន២ ដែលកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ស្គ្រីប ឥឡូវនេះវាស្ថិតនៅក្នុងដំណាក់កាលរៀបចំ។ ស្របពេលដែលនាងនិងស្វាមី នៅតែធ្វើដំណើរទៅក្រេបទឹកឃ្មុំយ៉ាងសប្បាយរីករាយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនឡាវម្នាក់ ប្រាប់ Ice ឲ្យទៅស្លាប់ ក្រោយនាងបង្ហោះសាររិះគន់គ្រួសារខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


