Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី ចេញសេចក្ដីបំភ្លឺ ក្រោយមាន​មតិរិះគន់រឿងហាមឃាត់អ្នកកែច្នៃរថយន្ដអគ្គិសនីចល័តដឹកភ្ញៀវទេសចរតាមផ្លូវសាធារណៈ

បានផុស

នៅ

ក្រោយមានមតិរិះគន់ពាក់ព័ន្ធករណីមន្ត្រីនគរបាលចុះហាមឃាត់ និងអប់រំអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តដឹកភ្ញៀវទេសចរតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេក្ដីស្រាយបំភ្លឺមួយដើម្បីចៀសវាងមានការយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការប្រកបមុខរបរធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរដើម្បីបង្កើនជីវភាព និងទាក់ទាញទេសចរណ៍។ ប៉ុន្តែក្នុងករណីរាល់រថយន្តដែលធ្វើដំណើរតាមដងផ្លូវ គឺមានការប្រើប្រាស់មធ្យោបាយជាពិសេសរថយន្តត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខ និងល្បឿន។ ប៉ុន្តែច្បាប់បានអនុញ្ញាតទៅលើសហគ្រាសរបស់គាត់(បៀរ បាស) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្មបើកភោជនីយដ្ឋាននៅក្នុងកន្លែងទេសសចរណ៍ដើរកម្សាន្តស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ការចាក់ចម្រៀងច្រៀងរាំគងរំពង និងពិសារស្រាបៀរតាមផ្លូវសាធារណៈ គឺមានហានីភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ ហើយក៏ជាកាយវិកាមិនសមរម្យបង្កភាពរញ៉េរញ៉ៃ និងជាគំរូមិនល្អនៅក្នុងសង្គម។ ម្យ៉ាងវិញទៀតការដឹកភ្ញៀវបម្រើសេវាស្រាបៀរជូនដល់ភ្ញៀវចំពោះមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេស ប្រសិនពួកគាត់ស្រវឹងខ្វះការប្រុងប្រយ័ត្នក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុណាមួយពេលធ្វើដំណើរលើដងផ្លូវ តើអាចធានាសុវត្ថិភាពដល់ភ្ញៀវបានទេ។ ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈតាមរយៈធ្វើដំណើរចល័តលើដងផ្លូវបែបនេះ ជាការជំរុញឱ្យអ្នកដទៃនាំគ្នាធ្វើសកម្មភាពតាមគ្នាបង្កប៉ះពាល់សុវត្ថិភាពសណ្តាប់​ធ្នាប់​សាធារណៈ ខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអញ្ជើញអ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈនៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការហាមឃាត់ និងអប់រំបញ្ឈប់សកម្មភាពនេះតទៅទៀត ព្រោះសកម្មភាពដឹកភ្ញៀវចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរនៅទីសាធារណៈនេះបានបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម