ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទ ៣ ទីតាំងតែពលរដ្ឋនៅតែឆ្ងល់បង្ក្រាបមិនចេះអស់
ក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នៅចំណុចក្បាលក្របី ចំណុចពាមព្រែកត្រសក់ និង ចំណុចពាមក្បាលតោល ក្រុមជនខិលខូចនៅតែបន្តលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់យ៉ាងស្ងៀមស្ងាត់បើទោះបីដឹងថាជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ។

ក្រោយទទួលព័ត៌មានមានក្រុមជនខិលខូចលួចប្រើឧបករណ៍នេសាទខុសច្បាប់នៅចំណុចទីតាំងខាងលើ កាលពីថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក យី យកសាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងការិយាល័យឈរជើងនៅគោលដៅទន្លេសាប ចូលរួមសហការជាមួយកម្លាំងជំនាញបរិស្ថាន កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក និងសង្កាត់រដ្ឋបាលជលផលក្បាលតោល ចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ទាំង ៣ ចំណុចខាងរួមមាន ១-ចំណុចក្បាលក្របី ២-ចំណុចពាមព្រែកត្រសក់ ៣-ចំណុចពាមក្បាលតោល។
ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានកម្ទេចចោលនូវសម្ភារៈមួយចំនួនមានដូចជា សាច់ម៉ងប្រវែង ៣ ៥០០ ម៉ែត្រ ,បង្គោលឈើចំនួន ៦៥០ ដើម , ឡុកចាប់ត្រីចំនួន ២៣ គ្រឿង និងប្រលែងកូនត្រីចម្រុះចំនួន ៨០ គីឡូក្រាមចូលទៅក្នុងបឹងទន្លេឲ្យមានសេរីភាពវិញ។
សមត្ថកិច្ចថា ចំពោះអ្នកប្រព្រឹត្តិល្មើស សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណដើម្បីឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់។
យ៉ាងណាមិញ ប្រជាពលរដ្ឋនិងមហាជនមើលឃើញថា រាល់ការបង្ក្រាបរាប់សិបដងមកហើយ សមត្ថកិច្ចនិងមន្ត្រីនៃមន្ទីរជំនាញមិនដែលបានឃាត់ខ្លួនជនល្មើសដើម្បីផ្តន្ទាទោស និងបង្ហាញឲ្យសាធារណះជនឃើញនោះទេ។ ពលរដ្ឋលើកឡើងថា បើមានក៏មានតិចបំផុតហើយជាបុគ្គលមិនគួរចាប់ទៀត។
ប្រជាពលរដ្ឋដែលមានមុខរបរនេសាទជាលក្ខណះគ្រួសារបានចោទជាសំណួរថា តើហេតុអ្វីបានជាបទល្មើសនេសាទតែងកើតឡើងដដែលបែបនេះ? សំណួរនេះក៏ត្រូវបានពលរដ្ឋឆ្លើយថា អ្នកដែលបន្តប្រព្រឹត្តគឺជាមនុស្សដដែល ដោយសារតែសមត្ថកិច្ចមិនចាត់ការ។ បើសិនជាសមត្ថកិច្ចមានបំណង នោះជនប្រព្រឹត្តមានឱកាសរួចខ្លួននោះឡើយ។
ការមិនឃាត់ខ្លួននេះជាការទុកឱកាសឲ្យជននោះប្រព្រឹត្តបន្តទៀត ព្រោះថាមុនបង្ក្រាប ជនល្មើសក៏បានដាក់យកត្រីស្ទើរអស់ទៅហើយនៅចំណុចនិមួយៗ ដូច្នេះសម្ភារ: ឧបករណ៍ដែលបានបំផ្លាញចោលនោះ ពួកគេមិនខាតបង់នោះឡើយ។
លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង រហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
ករណីខាងលើ ក្រុមប្រជានេសាទជាលក្ខណះគ្រួសារសំណូមពរដល់សមត្ថកិច្ចនិងមន្ត្រីជំនាញបើបានបង្រាបហើយ ត្រូវតែឃាត់ខ្លួនអ្នកប្រព្រឹត្តផ្តន្ទាទោសទើបករណីបទល្មើសនឹងថយចុះបើពីនោះទេ “ដូចចាប់ក្តាម ដាក់ចង្អេអ៊ីចឹងដែរ”៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


