ព័ត៌មានជាតិ
សម្ដេចធិបតី នឹងអញ្ជើញបើកកម្មវិធីបុណ្យទន្លេលើកទី៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី១៦ខែមីនា
សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ។

តាមសេចក្ដីជូនដំណឹងដដែល ពិធីបុណ្យទន្លេដែលរៀបចំឡើងក្រោមប្រធានបទ“ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ”នេះ នឹងមាននូវការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤។ ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។
តាមការរំពឹងទុកព្រឹត្តិការណ៍បុណ្យទន្លេដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
គួរជម្រាបជូនថា បុណ្យទន្លេ ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកសប្ដាហ៍ទីមួយ ឬសប្ដាហ៍ទី២ នៃខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំពិធីបុណ្យទន្លេ។
បុណ្យទន្លេ បានរៀបចំឡើងជាដំបូងបំផុតនៅខេត្តក្រចេះ នាឆ្នាំ២០១៥។ លើកទី២នៅខេត្តកំពង់ចាម រៀបចំឡើងចាប់ពីថ្ងៃទី១១ ដល់១៣ ខែមីនា ឆ្នាំ២០១៦។ លើកទី៣ រៀបចំឡើងនៅឆ្នាំ២០១៧ ក្នុងខេត្តស្ទឹងត្រែង។ លើកទី៤ រៀបចំឡើងនៅខេត្តកណ្ដាល នាឆ្នាំ២០១៨។ លើកទី៥ រៀបចំឡើងនៅឆ្នាំ២០១៩ ក្នុងខេត្តកំពង់ឆ្នាំង។ លើកទី៦ រៀបចំឡើងនៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០។ ក្នុងឆ្នាំ២០២១ និង២០២២ ដោយសារតែញាំញ៉ីទៅវិបត្តិកូវីដ១៩ កម្ពុជាមិនបានរៀបចំពិធីបុណ្យទន្លេឡើយ។ ក្រោយស្ថានការណ៍កូវីដ១៩ បានធូរស្បើយ កម្ពុជា បានរៀបចំបុណ្យទន្លេលើកទី៧ ជាបន្តទៀត នៅលើទឹកដីខេត្តកំពង់ធំ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


