ជីវិតកម្សាន្ដ
តារាសិចអាមេរិក Sofia ត្រូវគេគេសម្លាប់នៅអាយុ ២៦ ឆ្នាំ
តារាសម្តែង និងជាតារាសិច Sofia León បានទទួលមរណភាពហើយកាលពីថ្ងៃទី០១ ខែមីនា នៅអាយុ ២៦ ឆ្នាំ ក្នុងពេលដែលនាងទើបតែនឹងចាប់ផ្តើមថតខ្សែភាពយន្តមនុស្ស18+ នៅ Los Angeles ប៉ុន្មានថ្ងៃមុន ខណៈដែលក្រុមគ្រួសាររបស់នាងមិនជឿថាជាអត្ថឃាតតែជាការសម្លាប់បំបិតមាត់។

ទោះយ៉ាងណាក៏ដោយ សាកសពរបស់នាងត្រូវបានរកឃើញដេកស្តូកស្តឹងនៅខាងក្នុងផ្ទះល្វែង កាលពីថ្ងៃទី០១ ខែមីនាឆ្នាំ ២០២៤ ក្រុមគ្រួសារបានបង្ហាញតាមរយៈ GoFundMe ថា ឥឡូវនេះពួកគេកំពុងរៃអង្គាសប្រាក់សម្រាប់ការរៀបចំពិធីបុណ្យសព។ ឪពុកចុងរបស់នាងបានបញ្ជាក់ដូច្នេះ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់ ដោយគ្រប់គ្នាគិតថាមូលហេតុនៃការស្លាប់មិនមែនជាឃាតកម្ម តែជាការប្លន់សម្លាប់។
យ៉ាងណាក៏ដោយ ខាងទីភ្នាក់ងារ 101 Modeling បានបង្ហោះសាររំលែកទុក្ខថា “យើងខូចចិត្តចំពោះការបាត់បង់ភ្លាមៗ និងសោកនាដកម្មរបស់ Sofia Leone ជាតារាដ៏ស្រស់ស្អាតម្នាក់ នាងដូចជាទេពធីតាដ៏ផ្អែមស្រទន់ ចិត្តរបស់យើងជាច្រើនបានជាប់ជំពាក់និងមានការអាណិតនាងជាខ្លាំង”។
Brian Berke ដែលដំណើរការ AMA Modeling នៅរដ្ឋផ្លរីដា ដែលធ្លាប់មើលថែ Sofia ក៏បានផ្ញើរសារចូលរួមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់នាងដោយថា Sofia បានចាប់ផ្តើមអាជីពជាមួយគ្នានៅ AMA Modeling នៅពេលនាងមានអាយុ ១៨ ឆ្នាំ។ ឥឡូវនេះអ្នកមានអាយុ ២៦ ឆ្នាំ ហើយខ្ញុំត្រូវតែនិយាយលាអ្នក។ យើងមានទំនាក់ទំនងដ៏អស្ចារ្យ យើងតែងតែរំលឹកគ្នាថាយើងស្រឡាញ់គ្នាប៉ុណ្ណា។ ខ្ញុំគួរតែជាអាណាព្យាបាលរបស់អ្នក មួយផ្នែកនៃខ្ញុំកំពុងបាត់។ ខ្ញុំស្រលាញ់អ្នក Sofia!”
ចំពោះមូលហេតុនៃការស្លាប់ កំពុងរង់ចាំការធ្វើកោសល្យវិច័យរបស់ប៉ូលិស។ ដំណឹងមរណភាពរបស់នាងបានធ្វើឲ្យមានការសោកសៅក្នុងចំណោមអ្នកដែលចូលរួមក្នុងវិស័យកម្សាន្តភាពយន្តសិច។ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការស្លាប់របស់តារាភាពយន្តពីររូបផ្សេងទៀតក្នុងប្រភេទដូចគ្នាគឺ Katenee Lynn Carter និង Jessie Jane ដែលបានស្លាប់មុននេះដូចគ្នា។
យោងតាមគេហទំព័រ IMDb បានបញ្ចាក់ដែរថា Sofia Leone កើតនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៩៧ នៅទីក្រុង Miami សហរដ្ឋអាមេរិក ហើយនាងបានចូលប្រឡូកក្នុងវិស័យភាពយន្តសិចនៅអាយុ ១៨ ឆ្នាំ ព្រមទាំងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង ៨០ រឿងនៅក្នុងប្រទេស ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃម៉ូដសំលៀកបំពាក់ឲ្យ Travis
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


