កីឡា
របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក
អ្នកចាំទី Thibaut Courtois អាចនឹងអវត្តមានក្នុងរដូវកាលនេះ បន្ទាប់ពីរងរបួសជង្គង់ក្នុងពេលហ្វឹកហាត់ជាមួយក្រុម Real Madrid។

កីឡាករ Courtois បានចាកចេញពីការហ្វឹកហាត់ទាំងស្រក់ទឹកភ្នែក បន្ទាប់ពីការធ្វើតេស្តបានបង្ហាញពីរបួសរហែកសាច់ដុំនៅជង្គង់ស្តាំ។ របួសថ្មីនេះមើលទៅនឹងធ្វើឲ្យរូបគេអវត្តមានពេញមួយរដូវកាល ខណៈរូបគេខកខានការប្រកួតតាំងពីខែសីហា ដោយសាររបួស ACL នៅជង្គង់ខាងឆ្វេង។
កីឡាករ Thibaut Courtois បាននិយាយថា៖«ខ្ញុំមានសោកស្តាយចំពោះរបួសថ្មីនេះ ប៉ុន្តែវាគ្រាន់តែជារឿងតូចមិនអាចបញ្ឍប់ខ្ញុំបានទេ។ ខ្ញុំនឹងត្រឡប់មកវិញជាមួយខ្លាំងជាងមុនទៀត»។
អ្នកចាំទី Courtois នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានដល់ការវិលត្រឡប់ចូលទីលានវិញ បន្ទាប់ពីចំណាយពេល៧ខែចុងក្រោយ ដើម្បីជាសះស្បើយពីរបួសដ៏អាក្រក់បំផុត។ គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti រំពឹងថា គាត់នឹងត្រឡប់មកវិញ បន្ទាប់ពីការសម្រាកអន្តរជាតិខែមីនា ប៉ុន្តែឥឡូវនេះវាមើលទៅប្រហែលជាអាចជាសះស្បើយអាចត្រឡប់មកវិញនៅរដូវកាលថ្មី ២០២៤-២៥។

ទោះបីអវត្តមានអ្នកចាំទីដៃទី១ Thibaut Courtois ប៉ុន្តែក្រុម Real Madrid នៅតែធ្វើបានល្អ។ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១ ក្នុងលីគកំពូលប្រទេសអេស្ប៉ាញ និងបានឈានដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលត្រូវជួបជាមួយក្រុម Manchester City។
ការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ឱកាសរបស់ Courtois មានតិចតួចណាស់ នៅក្នុងព្រឹត្តិការណ៍ Euro 2024 ជាមួយបែលហ្ស៊ិកនៅរដូវក្តៅនេះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


