ព័ត៌មានជាតិ
ដាក់ឱសានវាទចុះរៀបចំសណ្តាប់ធ្នាប់នៅបេនឡានចាស់ក្នុងក្រុងសិរីសោភ័ណ
ដើម្បីធានាឲ្យដំណើរការកែលម្អសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍មានភាពងាយស្រួល រដ្ឋបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលធ្វើអាជីវកម្ម មានលក់ដូរក្នុងបេនឡានចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទ ដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរត្រូវតែចូលមកចតក្នុងចំណតរថយន្តចាស់តាមទីតាំងដែលគណៈកម្មាធិការបានកំណត់។

បើតាមរដ្ឋបាលក្រុងសិរីសោភ័ណ មួយរយៈកាលកន្លងមកនេះមានបងប្អូនដែលប្រកបអាជីវកម្មក្នុងបេនឡានចាស់មួយចំនួនតូចនាំគ្នាលក់ដូរគ្មានសណ្តាប់ធ្នាប់ ពិសេសបងប្អូនដែលប្រកបអាជីវកម្មរថយន្តនិងនាំគ្នាចាប់ភ្ញៀវនិងម៉ូយនៅតាមផ្លូវសាធារណៈក្នុងក្រុងសិរីសោភ័យដោយគ្មានរបៀបរាបរយ បណ្ដាលឲ្យមានការស្ទះចរាចរណ៍ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈយ៉ាងខ្លាំងផងដែរ។
ដោយព្រមាននឹងចាត់វិធានការយ៉ាងតឹងរឹង រដ្ឋបាលក្រុងសិរីសោភ័ណបានក្រើនរំលឹកដល់អាជីវករលក់ដូរនៅតាមបេនឡានចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២៤ ជាកំហិត។ ក្រោយផុតថ្ងៃកំណត់នៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសិរីសោភ័ណនឹងចុះអនុវត្តច្បាប់មិនអាចលើកលែងឲ្យបានឡើយ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏ជឿជាក់យ៉ាងមុតមាំថា បងប្អូនអាជីវករនិងម្ចាស់រថយន្តគ្រប់ប្រភេទដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរនឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនិងការអភិវឌ្ឍលើកស្ទួយសោភ័ណភាពក្នុងក្រុងសិរីសោភ័ណឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ដោយឡែកទាក់ទងករណីក្រុមហ៊ុនឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ រដ្ឋបាលក្រុងសេរីសោភ័ណបានបញ្ជាក់ថា ក្រុមហ៊ុនពុំមានសិទ្ធកាន់កាប់ដីចំណតបេនឡានថ្មីបន្តទៀតឡើយ ដោយរដ្ឋបាលខេត្តបានប្រគល់ឲ្យរដ្ឋបាលក្រុងសិរីសោភ័ណកាន់កាប់វិញហើយ ដូច្នេះបុគ្គលដែលដេកចាំយកលុយពីអ្នកដំណើរមកចតនៅបេនឡានថ្មី និងអ្នកលក់ដូរនៅក្នុងបេនឡានថ្មី និងរថយន្តតាក់ស៊ីរត់ឈ្នួល ត្រូវហាមដាច់ខាតបន្តយកលុយពីពួកគាត់ទៀតបើនៅតែបន្តនឹងចាត់ការទៅតាមច្បាប់។
បែនឡានថ្មីក្រោយពីរដ្ឋបាលខេត្តបានប្រគល់ឲ្យរដ្ឋបាលក្រុងសិរីសោភ័ណកាន់កាប់វិញហើយ នឹងចាត់ចែងឲ្យអ្នកមកមើលការខុសត្រូវនៅថ្ងៃខាងមុខនេះបន្តទៀតហើយ៕
អត្ថបទ៖ វ៉ាន ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ