ព័ត៌មានអន្ដរជាតិ
សភា អ៊ីស្រាអែល អនុម័តច្បាប់ឲ្យបិទទូរទស្សន៍ Al Jazeera
សភា Knesset របស់អ៊ីស្រាអែលកាលពីថ្ងៃចន្ទកន្លងទៅបានចេញសេចក្ដីអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលមានសិទ្ធិបិទទូរទស្សន៍ Al Jazeera បន្ទាប់ពីទទួលបានសំឡេង ៧១ លើ ១០ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។

នៅក្រោមច្បាប់នេះ លោករដ្ឋមន្ត្រីទូរគមនាគមន៍ Shlomo Karhi នឹងមានសិទ្ធិអំណាចពេញដៃក្នុងការចេញបញ្ជាឲ្យបិទបណ្ដាញប្រព័ន្ធផ្សព្វផ្សាយបរទេសទាំងអស់ដែលកំពុងដំណើរការផ្សាយនៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងការដកហូតឧបករណ៍ពាក់ព័ន្ធទាំងអស់ផងដែរ ប្រសិនបើលោករដ្ឋមន្ត្រីចាត់ទុកថា ការផ្សាយរបស់បណ្ដាញទាំងនោះបង្កគ្រោះថ្នាក់ពិតប្រាកដដល់សន្តិសុខរបស់ប្រទេសជាតិ ។
ទន្ទឹមនោះ ការអនុម័តច្បាប់ថ្មីនេះទៀតសោតកើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទបានប្តេជ្ញាចិត្តនឹងចាត់វិធានការជាបន្ទាន់ដើម្បីបិទទូរទស្សន៍ Al Jazeera ស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ ខណៈអាមេរិកវិញបានចាត់ទុកការអនុម័តច្បាប់បិទបណ្ដាញទូរទស្សន៍ដែលមានមូលដ្ឋាននៅប្រទេសកាតាមួយនេះ គឺជាក្ដីកង្វល់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បណ្ដាញទូរទស្សន៍ Al Jazeera ក៏បានចេញមកទាត់ចោលចំពោះច្បាប់ថ្មីនេះផងដែរ ហើយថែមទាំងចោទប្រកាន់វាយបកទៅលោក Netanyahu វិញថា កំពុងបង្កាច់បង្ខូច និងញុះញង់ ដោយសារតែកន្លងមកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏ធ្លាប់បានកំណត់គោលដៅជាប្រព័ន្ធលើការិយាល័យ និងបុគ្គលិករបស់ខ្លួនផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទូរទស្សន៍ Al Jazeera បានលើកឡើងថា “ការចោទប្រកាន់បង្កាច់បង្ខូចបែបនេះនឹងមិនរារាំងយើងពីការបន្តការផ្សាយប្រកបដោយវិជ្ជាជីវៈ និងភាពក្លាហានរបស់យើងនោះទេ ហើយយើងក៏នឹងនៅតែរក្សាសិទ្ធិក្នុងការបន្តផ្សាយគ្រប់ជំហានផ្លូវច្បាប់ទាំងអស់ផងដែរ” ។
គួរបញ្ជាក់ថា លោក Netanyahu បានស្វះស្វែងជាយូរមកហើយក្នុងការរកផ្លូវបិទការផ្សាយរបស់ទូរទស្សន៍ Al Jazeera ដោយចោទប្រកាន់បណ្ដាញផ្សព្វផ្សាយដែលមានមួលដ្ឋាននៅកាតាមួយនេះ មានភាពលំអៀង និងប្រឆាំងអ៊ីស្រាអែល ខណៈគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ដែលជាអ្នកឃ្លាំមើលសេរីភាពសារព័ត៌មានបានបញ្ជាក់ថា ច្បាប់ថ្មីរបស់អ៊ីស្រាអែលកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


