ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាញគ្រិស្តបរិស័ទឲ្យឈឺចាប់ ក្នុងសង្គ្រាមដែលខ្លួនវាយប្រហារអ៊ិស្លាមយ៉ាងដំណំ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃទី៥មេសានេះ បានបង្ហោះសារបង្ហាញពីការធ្វើទុកបុកម្នេញលើសាសនិកគ្រិស្តបរិស័ទក្នុងថ្ងៃបុណ្យឈប់សម្រាករបស់គ្រិស្តបរិស័ទ ដែលហៅថា បុណ្យ «Easter» ខណៈដែលលោកកំពុងដឹកនាំសង្គ្រាមវាយប្រហារយ៉ាងខ្លាំងលើប្រជាជនអ៊ិស្លាមនៅប៉ាឡេស៊ីនិងរបបសាសនាអ៊ិស្លាមនៅអ៊ីរ៉ង់។

នៅក្នុងសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ បានផ្ញើជាពិសេសដល់មិត្តសាសនិកគ្រិស្តបរិស័ទក្នុងប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងជុំវិញពិភពលោក ដោយបានបង្ហញថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលពិភពលោក មើលឃើញថា លែងស្តាប់ដំណោះស្រាយពហុភាគីនិងដំណោះស្រាយអន្តរជាតិ បានអះអាងថា៖«នៅក្នុងតំបន់របស់យើង មានតែអ៊ីស្រាអែលទេដែលការពារសហគមន៍គ្រិស្តបរិស័ទរបស់យើង ដែលកំពុងកើនឡើង និងរីកចម្រើន»។
នាយករដ្នមន្ត្រី អ៊ីស្រាអែល បន្តថា នៅក្នុងទឹកដីនេះ ដែលរឿងរ៉ាវបានចាប់ផ្តើម នៅពេលដែលមីស៊ីលត្រូវបានបាញ់ទៅលើរដ្ឋធានីរបស់យើង គឺទីក្រុងយេរូសាឡឹមដ៏ពិសិដ្ឋ ហើយនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឈរយ៉ាងរឹងមាំប្រឆាំងនឹងរបបអ៊ីរ៉ង់ និងក្រុមភេរវកររបស់ខ្លួន យើងបន្តការពារសេរីភាពនៃការគោរពបូជាសម្រាប់ជំនឿទាំងអស់យ៉ាងខ្ជាប់ខ្ជួន ជាពិសេសនៅពេលវេលាដ៏ពិសិដ្ឋនេះ។
សាររបស់នាយករដ្ឋមន្ត្រីអីស្រាអែល ក៏បានបញ្ជាក់ដែរថា សូម្បីតែស្ថិតនៅក្រោមការវាយប្រហារក៏ដោយ ការប្តេជ្ញាចិត្តរបស់យើងគឺមិនរង្គោះរង្គើឡើយ៖ ដើម្បីការពារជីវិត ការពារសេរីភាព និងធានាថាអ្នកជឿគ្រប់រូបអាចអធិស្ឋានដោយសន្តិភាព។.
ក្នុងជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ដែលអ៊ីស្រាអែលចោទថា ជាមេក្លោងនៅពីក្រោយក្រុមភេរវករនៅក្នុងប្រទេសជាច្រើន រួមមានស៊ីរី លីបង់ យេម៉ែន និងប្រទេសដទៃទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបើកការវាយប្រហារអ៊ីរ៉ង់រួមគ្នាជាមួយសហរដ្ឋអាមេរិក ដោយសម្លាប់មេដឹកនាំសាសនាអ៊ីរ៉ង់ លោក អាយ៉ាតូលា អាលី ខេមមេណៃ (Ayattolah Ali Khemenei) កាលថ្ងៃទី១ខែមីនា និងបណ្តាលឲ្យប្រជាជនអ៊ីស្លាមរាប់លាននាក់រងទុក្ខវេទនានៅទូទាំងមជ្ឈិមបូព៌ា៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


