កីឡា
ចុងសប្ដាហ៍នេះស្វាយរៀងខាប់វគ្គ១៦ក្រុមចាប់ផ្ដើមការប្រកួត
ការប្រកួតជើងឯកស្វាយរៀងខាប់រដូវកាលទី៦ ឆ្នាំ២០២៣-២៤ ឈានដល់វគ្គ១៦ក្រុមចុងក្រោយដែលជាវគ្គចាញ់ធ្លាក់ ឈ្នះឡើង បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកាលពីពីរសប្តាហ៍មុន។

ក្រោយការចាប់ឆ្នោតនៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ជាលទ្ធផល ការប្រកួតវគ្គ១៦ក្រុមចុងក្រយត្រូវប្រើពេល២សប្ដាហ៍ ដោយ១សប្ដាហ៍មានការប្រកួត៤គូ។ សប្តាហ៍ទី១ ក្រុមខ្លាំងមិនទាន់ស្គាល់បរាជ័យកាលវគ្គសន្សំពិន្ទុក្នុងពូល ព្រះខ័នរាជស្វាយរៀង U18 ប្រកួតជាមួយ ពូប្រុស លីងគួយ នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ហើយក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកួតជាមួយ កាំភ្លើងធំ។
នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ក្រុមសៀងហៃរីហ្សត អេហ្វស៊ី ប្រកួតជាមួយ ក្រុមយុវជនឃុំសម្បត្តិមានជ័័យ ហើយក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត ប្រកួតជាមួយ ដារ៉ូពិទូ សុខសាន្ត។
កាលវិភាគប្រកួតសប្ដាហ៍ទី១ វគ្គ១៦ក្រុមចុងក្រោយ
ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤
- ព្រះខ័នរាជស្វាយរៀង U18 vs ពូប្រុស លីងគួយ វេលាម៉ោង ១:៣០ រសៀល
- ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង vs កាំភ្លើងធំ វេលាម៉ោង ៣:៣០ រសៀល
ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤
- សៀងហៃរីស្សត FC vs យុវជនឃុំសម្បត្តិមានជ័យ វេលាម៉ោង ១:៣០ រសៀល
- នគរបាលច្រកទ្វារព្រំដែនបាវិត vs ដារ៉ូពិទូ សុខសាន្ត វេលាម៉ោង ៣:៣០ រសៀល




អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


