កីឡា
តំណាងក្រុមគោព្រៃភូមិស្វាយធំ៖ កូនក្រុមលេងបានលេខ២នេះល្អលើសការរំពឹងទុកហើយក្រុមទើបតែបង្កើតផង
តំណាងក្រុមយុវជន U15 គោព្រៃភូមិស្វាយធំ ថាលទ្ធផលចំណាត់ថ្នាក់លេខ២ នេះគឺល្អលើសការរំពឹងទុកទៅហើយ ព្រោះជាក្រុមទើបបង្កើតតែមានទម្រង់លេងល្អអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងអាចទប់ទល់ជាមួយក្រុមអាជីពបានទៀតផងក្នុងពានរង្វាន់ស្វាយរៀងខាងប់ លើកទី២នេះ។

លោក ថា សុភាអរុណ
លោក ថា សុភាអរុណ តំណាងក្រុម U15 គោព្រៃភូមិស្វាយធំ បានឲ្យដឹងថា ក្រុមយុវជននេះទើបតែបង្កើតក្នុងឆ្នាំនេះនោះទេ ប៉ុន្តែការខំប្រឹងប្រែង និងទម្រង់លេងសហការគ្នាបានល្អក្នុងពានរង្វាន់ស្វាយរៀងខាប់ លើកទី២។ លទ្ធផលទទួលបានលេខ២ ឬជើងឯករងនេះគឺល្អខ្លាំងហើយសម្រាប់លោក ព្រោះក្រុមទើបតែបង្កើតមានការប្រមូលផ្ដុំហ្វឹកហាត់ក៏ទើបតែមានពេលវេលាខ្លី។

ក្រុម U15 គោព្រៃភូមិស្វាយធំ
តំណាងក្រុមរូបនេះបន្ថែមទៀតថា មុនការប្រកួតលោករំពឹងត្រឹមវគ្គ ៤ក្រុមចុងក្រោយតែប៉ុណ្ណោះ ដូច្នេះការក្លាយជាជើងឯករងនេះគឺជាលទ្ធផលល្អហើយសម្រាប់ក្រុមដែលទើបចាប់ផ្ដើមបែបនេះ។ នៅវគ្គផ្ដាច់ព្រ័ត្រនេះគឺកូនក្រុមធ្វើការខ្លាំង និងពិបាកក្នុងការលេងទល់ជាមួយក្រុមអាជីពយុវជនព្រះខ័នរាជ្យស្វាយរៀង។ យ៉ាងណាការចាញ់លើក្រុមអាជីពបែបនេះក៏ជាមោទកភាពសម្រាប់ពួកគេផងដែរ ព្រោះក្រុមទើបចាប់ផ្ដើមតែខំប្រឹងប្រែងលេងរហូតឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានចាញ់តែក្រុមអាជីពហើយនៅវគ្គទាត់បាល់កាត់ ១១ម៉ែត្រសេចក្ដីទៅទៀត។

ក្រុម U15 គោព្រៃភូមិស្វាយធំ
ពានរង្វាន់ស្វាយរៀងខាប់នេះគឺល្អសម្រាប់យុវជនដែលពួកគេមានឱកាសបានប្រកួតប្រជែងក្នុងកម្មវិធីធំ និងអាចពង្រឹងសមត្ថភាព និងបណ្ដុះឆន្ទៈឆ្ពោះទៅក្លាយជាកីឡាករអាជីពនៅថ្ងៃខាងមុខ។ លោកនឹងដឹកនាំក្រុមគោព្រៃភូមិស្វាយធំមកចូលរួមប្រកួតប្រជែងនៅរដូវកាលថ្មីទៀត។

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ U15 គោព្រៃភូមិស្វាយធំជាក្រុមថ្មីទើបបង្កើតអំឡុងពានរង្វាន់ស្វាយរៀងខាប់ លើកទី២ នេះនោះទេ។ ក្រុមគោព្រៃភូមិស្វាយធំនេះទទួលបានចំណាត់ថ្នាក់លេខ២ ជើងឯករងពានរង្វាន់ស្វាយរៀងខាប់ លើកទី២ បន្ទាប់ពីចាញ់វគ្គផ្ដាច់ព្រ័ត្រដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដីក្រោយពីប្រកួតបានត្រឹម ១-១ ក្នុងរយៈពេល ៨០នាទី (យុវជនក្នុង១វគ្គលេងតែ៤០នាទីប៉ុណ្ណោះ)៕




ក្រុម U15 គោព្រៃភូមិស្វាយធំ ជាប់ចំណាត់ថ្នាក់លេខ២
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


