កីឡា
អ្នកចាំទី U15 ព្រះខ័នរាជ្យស្វាយរៀង ទោះក្រុមលើកពានមែន ប៉ុន្តែស្ដីបន្ទោសខ្លួនឯងធ្វើមិនបានល្អសោះនៅវគ្គផ្ដាច់ព្រ័ត្រ
ក្រុមបាល់ទាត់ U15 ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់ស្វាយរៀងខាប់ លើកទី២ ក្រោយប្រកួតឈ្នះ-ចាញ់ ដោយការស៊ុតបាល់កាត់សេចក្ដី ១១ម៉ែត្រ ប៉ុន្តែអ្នកចាំទី ធឿន ណាក់មុនី បន្ទោសខ្លួនឯងថាធ្វើមិនបានល្អសោះនៅវគ្គផ្ដាច់ព្រ័ត្រនេះ។

កីឡាករ ធឿន ណាក់មុនី និងមិត្តរួមក្រុម
កីឡាករ ធឿន ណាក់មុនី អ្នកចាំទីរបស់ក្រុមយុវជនព្រះខ័នរាជ្យស្វាយរៀង U15 បានឲ្យដឹងថា ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមខ្លួន និងគោព្រៃភូមិស្វាយធំនេះគឺខ្លួនធ្វើមិនបានល្អទាល់តែសោះ។ ដោយសារតែអារម្មណ៍ភ័យខ្លាំង ព្រោះជាការប្រកួតធំមានមនុស្សមើលច្រើនទើបធ្វើឲ្យខ្លួនហាក់មិនអាចប្រមូលអារម្មណ៍លេងបានដូចការប្រកួតរាល់ដង។

កីឡាករ ធឿន ណាក់មុនី
យុវជនកម្ពស់ ១៨០សង់ទីម៉ែត្ររូបនេះបន្ថែមទៀតថា ការធ្វើមិនបានល្អនេះមានដូចជាទាត់បាល់ឧហ្សាហ៍ខុស និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមិនសូវបានល្អដោយភាគច្រើនចំទៅកីឡាកររបស់គូប្រកួតទៅវិញ។ មួយវិញទៀតនោះគឺរូបគេលេងមិនសូវបានស្រែកបញ្ជាទៅដល់ក្រុមទាំងនេះហើយដែលខ្លួនយល់ឃើញថាលេងបានមិនល្អសោះវគ្គផ្ដាច់ព្រ័ត្រនេះ។

កីឡាករ ធឿន ណាក់មុនី
បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស្វាយរៀងខាប់ លើកទី២ នេះរកឃើញម្ចាស់ជើងឯកហើយដោយបានលើយុវជនព្រះខ័នរាជ្យស្វាយរៀង U15 កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯខេត្តស្វាយរៀង។ យ៉ាងណាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង U15 ព្រះខ័នរាជ្យស្វាយរៀង និង គោព្រៃភូមិស្វាយធំ នេះបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះដែលឈានទៅដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដីទើបរកឃើញក្រុមឈ្នះ។ ចំណែកកីឡាករ ធឿន ណាក់មុនី អ្នកចាំទីរបស់ U15 ព្រះខ័នរាជ្យស្វាយរៀង ជាប់ជាកីឡាករចាំទីល្អបំផុត និងជួយឲ្យក្រុមលើកពានផងដែរ៕

ទិដ្ឋភាព U15 ព្រះខ័នរាជ្យស្វាយរៀងលើកពាន
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


