Connect with us

កីឡា

លោក​ ភោក​ សីហា​ អរគុណ​ឯកឧត្ដម​ ឌី វិជ្ជា​ សម្រាប់​ការបង្កើត​ពាន​រង្វាន់​ជា​ច្រើន​ផ្ដល់​ឱកាស​ដល់​យុវជន​

បានផុស

នៅ

លោក​ ភោក​ សីហា​ ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម​យុវជន​ព្រះខ័នរាជ្យ​ស្វាយរៀង​ U15 ថ្លែង​អំណរគុណ​ដល់ឯកឧត្ដម​ ឌី វិជ្ជា​ ដែល​បាន​ជ្រោមជ្រែង​បង្កើត​ឲ្យ​មាន​ការ​ប្រកួតពាន​រង្វាន់​​​ជា​ច្រើន​ជា​ការ​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​ក្នុង​ខេត្ត​ស្វាយរៀង​នេះបាន​ហ្វឹកហាត់​បង្កើន​សមត្ថភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ភោក​ សីហា​

លោក​ ភោក​ សីហា​ គ្រូ​បង្វឹក​ U15 ព្រះខ័នរាជ្យ​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ស្វាយរៀងខាប់​នេះ​គឺ​ពិត​ជា​ល្អ​ និង​មាន​សារសំខាន់​ណាស់​ចំពោះ​យុវជន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​នេះ​បាន​ចូលរួម​ប្រកួត​ប្រជែង​បង្ហាញ​សមត្ថភាព​ និង​ជា​ការ​ផ្ដល់​បទ​ពិសោធ​លើ​ទីលាន។​

យុវជន​ព្រះខ័នរាជ្យស្វាយរៀងកាល​ពី​ឆ្នាំ ២០២៣

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ពិត​ជា​អរគុណ​ចំពោះ​ការ​ស្រឡាញ់​ និង​ការ​ជ្រោមជ្រែង​របស់​​ឯកឧត្ដម​ ឌី វិជ្ជា ដែល​បាន​បង្កើត​ពាន​រង្វាន់​ផ្សេងៗ​ពិសេស​ដូច​ជា​ពាន​ស្វាយរៀង​ខាប់​នេះ​ជា​ដើម។​ ការ​បង្កើត​ពាន​រង្វាន់​នេះ​គឺ​បាន​ជំរុញ​ និង​រួម​ចំណែក​លើ​ការ​បណ្ដុះ​ធនធាន​យុវជន​ក្នុង​ខេត្ត​ស្វាយរៀង​​ឲ្យ​មាន​សមត្ថភាព​ល្អ​ក្លាយ​ជា​ជើង​ខ្លាំង​តំណាង​ខេត្ត និង​ថ្ងៃ​អនាគត​ក្លាយ​ជា​កីឡាករ​អាជីព​លេង​ក្នុង​ក្លឹប​នានា។​ ដូច្នេះ​យុវជន​ខេត្ត​ស្វាយរៀង​ក៏​នឹង​មាន​ជើង​ខ្លាំង​ជា​ច្រើនដែរ​​ដែល​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ខេត្ត​ផ្សេងៗ​។​

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ស្វាយរៀង​ខាប់​ U15 លើក​ទី២​ ឆ្នាំ​២០២៦​ នេះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ក្រោយ​រក​ឃើញ​ម្ចាស់​ជើង​ឯក​គឺ​ក្រុម​យុវជន​ព្រះខ័នរាជ្យស្វាយរៀង។​ ចំណែក​ក្រុម​លេខ២​ បាន​លើ​ក្រុម​គោព្រៃ​ភូមិ​ស្វាយធំ​ ក្រុម​ចំណាត់​ថ្នាក់​លេខ៣​ បាន​លើ​ក្រុមសាលាបឋមសិក្សាជ្រៃធំ។​ ពាន​រង្វាន់​នេះ​គឺ​រៀបចំ​ឡើង​នៅ​កីឡដ្ឋាន​ព្រះខ័នរាជ្យស្វាយរៀង​ក្នុង​ខេត្ត​ស្វាយរៀង៕​

ទិដ្ឋភាព​លើក​ពាន​ U15

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម