កីឡា
គ្រូ U15 ព្រះខ័នរាជស្វាយរៀង សំណូមពរឲ្យយុវជនកុំមានអំនួតចំពោះការចាប់អាជីពបាល់ទាត់
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ U15 ព្រះខ័នរាជ្យស្វាយរៀង ភោក សីហា បានផ្ដាំផ្ញើទៅដល់យុវជនដែលចង់ចាប់អាជីពជាកីឡាករបាល់ទាត់សូមកុំមានអំនួតពេលបានលេង ១១នាក់ដំបូង និងត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ទើបឈានដល់ភាពជោគជ័យទៅបាន។

លោក ភោក សីហា
លោក ភោក សីហា បានឲ្យដឹងថា ក្នុងនាមជាអ្នកមានបទពិសោធម្នាក់ក្នុងវិស័យបាល់ទាត់នេះ សូមយុវជនទាំងអស់បើទោះជាបានជាប់ជម្រើស ១១នាក់ដំបូងយ៉ាងណាក្ដីមិនត្រូវមានអំនួតលើខ្លួនឯង និងមិនខំប្រឹងហ្វឹកហាត់ ឬហ្វឹកហាត់បែបលេងសើចនោះឡើយ។

ទិដ្ឋភាពប្រកួតពានស្វាយរៀងខាប់
គ្រូបង្វឹករូបនេះបន្ថែមទៀតថា ប្រសិនបើចង់ក្លាយជាកីឡាករអាជីពត្រូវតែខំប្រឹងប្រែងហ្វឹកហាត់ និងត្រូវឆ្លៀតហាត់ដោយខ្លួនឯងបន្ថែម។ បើទោះជាខ្លួនមានសមត្ថភាពល្អហើយក្ដី ប៉ុន្តែបោះបង់ការហ្វឹកហាត់ចោលគឺមិនអាចសម្រេចក្ដីបំណងជាកីឡាករអាជីពបានឡើយ។ អ្នកដែលមានឥរិយាបថដូចលើកឡើងនេះសូមបោះបង់ចោលទើបអាចវិវត្តន៍សមត្ថភាពខ្លួនតទៅមុខទៀតបាន។

ទិដ្ឋភាពក្រោយបញ្ចប់ពានស្វាយរៀងខាប់
បញ្ជាក់ដែរថា លោក ភោក សីហា ជាគ្រូបង្វឹកក្រុមបាល់ទាត់ U15 ព្រះខ័នរាជ្យស្វាយរៀង។ លោកទើបតែជួយក្រុមឲ្យឈ្នះពានរង្វាន់ស្វាយរៀងខាប់ លើកទី២ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះនៅឯខេត្តស្វាយរៀង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


