កីឡា
តើ U15 ព្រះខ័នរាជស្វាយរៀង ឬ គោព្រៃភូមិស្វាយធំ ជាជើងឯក ស្វាយរៀងខាប់ U15 ថ្ងៃស្អែក?
បន្ទាប់ពីប្រើពេលប្រកួតអស់ជាច្រើនខែ ទីបំផុតការប្រកួតពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុ ១៥ ឆ្នាំ លើកទី២ ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនៅពេល ក្រុម U15 ព្រះខ័នរាជស្វាយរៀង ត្រូវតទល់នឹង U15 គោព្រៃភូមិស្វាយធំ នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ពានរង្វាន់ស្វាយរៀងខាប់ អាយុ ១៥ ឆ្នាំ លើកទី២ បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥ ដោយមានក្រុមចំនួន ១៥ មកពីបណ្តាស្រុក-ក្រុងទាំង ៨ នៃខេត្តស្វាយរៀងបានចូលរួមប្រកួត។ ក្រុមទាំង ១៥ ត្រូវបានបែងចែកជា ៤ ពូល ហើយធ្វើការប្រកួតសន្សំពិន្ទុក្នុងពូលជាច្រើនសប្តាហ៍ មុនពេលរកឃើញក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ក្រុមខ្លាំងពីរគឺ ក្រុម U15 ព្រះខ័នរាជស្វាយរៀង និង ក្រុម U15 គោព្រៃភូមិស្វាយធំ មិនទាន់ស្គាល់បរាជ័យដូចគ្នា មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុម U15 ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អជាងដោយសារឈ្នះគ្រប់ការប្រកួត ខណៈក្រុម U15 គោព្រៃភូមិស្វាយធំ ធ្លាប់ស្មើ។

លទ្ធផលការប្រកួតកន្លងមកក នៅវគ្គសន្សំពិន្ទុក្នុងពូលចំនួន ៧ ប្រកួត ក្រុម U15 ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះទាំង ៧ ប្រកួត។ នៅវគ្គ ៨ ក្រុមចុងក្រោយ យុវជនព្រះខ័នរាជស្វាយរៀង បានឈ្នះ ក្រុម ត្នោត អេហ្វស៊ី ៨-០ និងឈ្នះ ក្រុមសាលាបឋមសិក្សាជ្រៃធំ ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកក្រុម U15 គោព្រៃភូមិស្វាយធំ នៅវគ្គសន្សំពិន្ទុក្នុងពូល គឺបានឈ្នះ ៤ ប្រកួត និងស្មើ ២ ប្រកួត ខណៈវគ្គ ៨ ក្រុមចុងក្រោយបានឈ្នះក្រុម សាមគ្គីកីឡា ៣-១ និងបន្តឈ្នះក្រុម យុវជនសាមគ្គី ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ២ រសៀល ជាការប្រកួតដណ្តើមលេខ ៣ រវាង ក្រុមយុវជនសាមគ្គី ជាមួយក្រុម យុវជនសាលាបឋមសិក្សាជ្រៃធំ។ នៅវេលាម៉ោង ៤ រសៀល ជាការប្រកួតដណ្តើមជើងឯករវាង ក្រុមយុវជន ព្រះខ័នរាជស្វាយរៀង ជាមួយ ក្រុមយុវជនគោព្រៃភូមិស្វាយធំ៕

លទ្ធផលរបស់ U15 ព្រះខ័នរាជស្វាយរៀង
- ឈ្នះក្រុម សង្កាត់ស្វាយតឿ ៧-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម ឃុំត្នោត ៩-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ សង្កាត់ស្វាយតឿ ៥-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ សាលាបឋមសិក្សាជ្រៃធំ ៧-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម ឃុំត្នោត ៨-៣ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ សាលាបឋមសិក្សាជ្រៃធំ ៤-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ សាលាបឋមសិក្សាជ្រៃធំ ៤-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះ ក្រុម ត្នោត អេហ្វស៊ី ៨-០ វគ្គ ៨ ក្រុមចុងក្រោយ
- ឈ្នះ ក្រុមសាលាបឋមសិក្សាជ្រៃធំ ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
លទ្ធផលរបស់ ក្រុម U15 គោព្រៃភូមិស្វាយធំ
- ឈ្នះក្រុម CRS Sports ៣-២ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម ស្រុកចន្ទ្រា ៤-០ វគ្គសន្សំពិន្ទុក្នុងពូល
- ស្មើក្រុម ស្រុកំពង់រោទិ៍ ០-០ វគ្គសន្សំពិន្ទុក្នុងពូល
- ស្មើក្រុម CRS Sports ១-១ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម ស្រុកចន្ទ្រា ៣-២ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម ស្រុកកំពង់រោទិ៍ ១-០ វគ្គសន្សំពិន្ទុក្នុងពូល
- ឈ្នះក្រុម សាមគ្គីកីឡា ៣-១ វគ្គ ៨ ក្រុមចុងក្រោយ
- ឈ្នះក្រុម យុវជនសាមគ្គី ២-១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អត្ថបទ៖ វិរបុត្រ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


