សេដ្ឋកិច្ច
តម្លៃលក់រាយប្រេងសាំងនៅរក្សាតម្លៃដដែល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះ
ភ្នំពេញៈ តម្លៃលក់រាយប្រេងសាំងធម្មតានៅតែរក្សាតម្លៃដដែល ខណៈដែរប្រេងម៉ាស៊ូតបានធ្លាក់ចុះសម្រាប់រយៈពេល ១០ ថ្ងៃទៀត គឺចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែមេសា ស្របពេលតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិក៏មានការប្រែប្រួលបន្តិចផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២១ ខែមេសានេះ តម្លៃលក់រាយប្រេងសាំងធម្មតានៅរក្សាតម្លៃដដែលគឺ ៤ ៥០០ រៀល ក្នុង ១ លីត្រ ធៀបនឹង ១០ ថ្ងៃមុន ខណៈប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២០០ រៀលថយមកពី ៤ ២៥០រៀល។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា អនុវត្តតាមគោលការណ៍ដែលបានដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នៃរដ្ឋសភាក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃនីតិកាលទី៧ នៃរដ្ឋសភាបានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ។
ក្រសួងបញ្ជាក់ថា៖ «ដូច្នេះតម្លៃលក់រាយសម្រាប់អនុវត្តចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នឹងចុះមក ៤ ៥០០ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា និង ៤ ២០០រៀល ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត»។

យោងតាមសារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី ២២ ខែមេសា តម្លៃអនាគតប្រេងឆៅបានធ្លាក់ចុះទាបកាលពីថ្ងៃចន្ទកន្លងមកនេះ បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថាខ្លួននឹងមិនបង្កើនជម្លោះជាមួយអ៊ីស្រាអែលនោះទេ។
សម្រាប់តម្លៃប្រេងនៅក្នុងកិច្ចសន្យារបស់អាមេរិក West Texas Intermediate សម្រាប់ខែឧសភាបានធ្លាក់ចុះ ២៩ សេនមកនៅត្រឹម៨២,៨៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលខែមិថុនា តម្លៃអនាគតរបស់ Brent ក៏បានធ្លាក់ចុះ ២៩ សេនផងដែរ មកនៅត្រឹម ៨៧ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក និង Brent បានធ្លាក់ចុះ ៣% កាលពីសប្តាហ៍មុន។ ប៉ុន្តែតម្លៃគោលទាំងពីរនេះកើនឡើងជិត ១៦% និង ១៣% រៀងគ្នានៅឆ្នាំនេះ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ប្រទេសកម្ពុជា បានចំណាយប្រាក់ជាង ២,១៧ ពាន់លានដុល្លារ លើការនាំចូលប្រេងម៉ាស៊ូត និងប្រេងក្នុងឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ៧,៦ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះការនាំចូលប្រេងម៉ាស៊ូតមានចំនួន ១,៣២ ពាន់លានដុល្លារ កើនឡើង ១២,២ ភាគរយ ខណៈការនាំចូលប្រេងធ្លាក់ចុះបន្តិចបន្តួច ០,២៦ ភាគរយមកនៅត្រឹម ៨៥០ លានដុល្លារ។
ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការសម្រាប់ផលិតផលប្រេង និងឧស្ម័នកម្ពុជានឹងកើនឡើងដល់ ៤,៨ លានតោន នៅឆ្នាំ ២០៣០ កើនឡើងពី ២,៨ លានតោន ក្នុងឆ្នាំ ២០២០៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ