ព័ត៌មានជាតិ
បណ្តុំអង្គការ សង្គមស៊ីវិល ថ្កោលទោស ចំពោះសកម្មភាពរបស់បក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា
បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃអង្គារ ទី២៣ ខែមេសា នេះ បានចេញមកថ្កោលទោសចំពោះសកម្មភាពធ្វើបាតុកម្មរបស់បក្សកម្លាំងជាតិ ដែលប្រឆាំងនឹងការអនុវត្តច្បាប់របស់តុលាការ។

គួរឱ្យដឹងថា បក្សកម្លាំងជាតិ បានធ្វើបាតុកម្ម នៅទីតាំងទីស្នាក់ការបក្សកម្លាំងជាតិនៅរាជធានីភ្នំពេញ ប្រឆាំងនឹងការអនុវត្តច្បាប់របស់តុលាការ ដែលឃាត់ខ្លួនមន្ត្រីបក្សរបស់ខ្លួនគឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊ ដោយមានអ្នកចូលរួមជិត៥រយនាក់។
តាមសេចក្ដីប្រកាស បណ្តុំអង្គការ សង្គមស៊ីវិល អះអាងថា ខ្លួនធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ដូច្នេះទង្វើរបស់បក្សកម្លាំងជាតិ ត្រូវបានបណ្ដុំអង្គការសង្គមស៊ីវិល ចាត់ទុកការសកម្មភាពរបស់បក្សកម្លាំងជាតិថាជាការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

សេចក្ដីប្រកាស បានសរសេរថា «ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់ ជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។» បន្ថែមពីនេះ សេចក្ដីប្រកាសបន្ថែមថា បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន។ បណ្ដុំអង្គការសង្គមស៊ីវិល កចោទជាសំណួរចំនួន២ថា តើអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេសដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាប់ពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ?
សេចក្ដីប្រកាសបន្តថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។

ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់ តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិគឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាម បណ្តុំអង្គការសង្គមស៊ីវិលបានថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើញរបស់គណបក្សនយោបាយដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។
បណ្ដុំអង្គការសង្គមស៊ីវិល យល់ថា ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយ ក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ដូចច្នេះត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។

បណ្ដុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ កុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ បណ្ដុំអង្គការសង្គមស៊ីវិល ដាក់ក្ដីសង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀតទេ ហើយខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


