ព័ត៌មានជាតិ
សម្តេចធិបតី ឧបត្ថម្ភថវិកាដល់និស្សិតអាហា រូបករណ៍ខេត្តព្រះសីហនុ១០រូប ម្នាក់ៗ ៥០០ដុល្លារទៅសិក្សានៅចិន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក គួច ចំរើន អភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាដល់និស្សិតអាហារូបករណ៍ខេត្តព្រះសីហនុ១០រូប ដោយក្នុង១ម្នាក់ៗចំនួន៥០០ដុល្លារទៅសិក្សានៅប្រទេសចិន។ ក្រៅពីនេះលោកអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់ក្មួយៗចូលរួមប្រឡងថ្នាក់ជាតិចំនួន ៦នាក់ដោយម្នាក់ៗទទួលបាន៣០០ដុល្លារផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល ផ្តាំផ្ញើនិស្សិតអាហារូបករណ៍ខេត្តព្រះសីហនុចំនួន ១០រូបត្រូវទៅសិក្សានៅសកលវិទ្យាល័យ លីវនិញ ខេត្តលីវនិញ នៃសាធារណរដ្ឋប្រជាមានិតចិន និងសិស្សថ្នាក់ទី៩ និងទី១២ ទៅចូលរួមប្រឡងជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលខាងមុខកាលពីសៀលថ្ងៃទី២២មេសា លោក គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនិស្សិតរបស់យើងដែលត្រូវទៅបន្តការសិក្សានៅខេត្តលីវនិញ ប្រទេសចិន ដើម្បីទទួលបាននូវចំណេះដឹង រួមចំណែកអភិវឌ្ឍប្រទេសជាតិនេះជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពល្អរវាងកម្ពុជា-ចិន។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា «យើងបានធ្វើការជួបជុំពិគ្រោះយោបល់ជាមួយប្រធានសភាពាណិជ្ជកម្មខេត្តលីវនិញ បានផ្តល់ភាពអនុគ្រោះលើកទឹកចិត្តឱ្យមាននិស្សិតកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសចិន និងបានសំណូមពរឱ្យយកនិស្សិតខេត្តព្រះសីហនុទៅសិក្សានៅខេត្តលីវនិញដើម្បីផ្តល់សក្តានុពលធនធានមនុស្សសម្រាប់ខេត្តព្រះសីហនុ ហើយអ្វីសំខាន់ដែលរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដូច្នេះយើងត្រូវការធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើហើយកូនចៅរបស់យើងឆក់យកឱកាសសិក្សានៅពេលខាងមុខ
រៀបចំការជំរុញសកម្មភាពឱ្យក្មួយទាំង ១០រូបបានទៅសិក្សានៅប្រទេសចិនដោយរលូន ទោះបីក្មួយៗមិនទាន់បានរៀនសូត្រ ក៏ប៉ុន្តែក្មួយត្រូវចេញដំណើរទៅសិក្សានៅប្រទេសចិននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ»។

លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្តលីវនិញ បានជួយគាំទ្រសម្រេចបានលទ្ធផលផ្លែផ្កានាពេលនេះដោយមានការសម្របសម្រួលពីអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុផងដែរ និងសូមអគុណរដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានគាំទ្រឱ្យមានកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតខេត្តព្រះសីហនុបានទៅ
ការសិក្សានៅប្រទេសចិន។

លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗនិស្សិតទាំង ១០នាក់សុំឱ្យក្មួយខិតខំក្តាប់យកឱកាសនេះជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះជំនាញជាស្ពាននាំភាពជោគជ័យដល់ខ្លួនយើង ក្រុមគ្រួសារនាពេលខាងមុខឱ្យបានលទ្ធផលនៃពេលបញ្ចប់ការសិក្សាក្លាយជាធនធានសក្តានុពលរបស់ខេត្តព្រះសីហនុ។ ការសិក្សាមិនមែនងាយស្រួលនោះទេ សុំឱ្យក្មួយៗចេះគ្រប់គ្រងឱកាស និងតស៊ូឆ្លងកាត់ឧបស័គ្គ ដើម្បីភាពជោគជ័យសម្រាប់ខ្លួនឯង និងសង្គមជាតិ
ត្រូវចេះសាមគ្គីគ្នា ចែករំលែកជួយគ្នាទៅវិញទៅមកដែលជាគុណតម្លៃនៃខ្សែជីវិតរបស់ក្មួយៗក្លាយជាបុគ្គលជោគជ័យសម្រាប់សង្គមខ្មែរ។ ចំពោះលោកឪពុក អ្នកម្តាយ សូមជួយតាមដានគាំទ្រលើកទឹកចិត្តកូនចៅបន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យក្មួយមានឱកាសសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា ចំពោះក្មួយៗថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវទៅចូលរួមប្រឡងថ្នាក់ជាតិតំណាងឱ្យខេត្តព្រះសីហនុ សុំឱ្យក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់បន្ថែមទៀត ចំពោះលោកគ្រូ អ្នកគ្រូ
ត្រូវចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីកិត្តិយសខេត្តរបស់យើងដើម្បីចូលរួមប្រឡងទទួលបានលទ្ធផលជោគជ័យតំណាងឱ្យខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


