Connect with us

សេដ្ឋកិច្ច

​ព្រឹត្តការណ៍ហោះ​ហើរយន្តហោះខ្នាតតូចខាងមុខនៅខេត្តព្រះសីហនុនឹងក្លាយជាផលិតផលទេចរណ៍ថ្មីរបស់កម្ពុជា

បានផុស

នៅ

ភ្នំពេញ៖សមាគមអ្នកហោះហើរយន្តហោះខ្នាតតូចរបស់ថៃនឹងនាំយកយន្តហោះចំនួន១៦គ្រឿងដើម្បីធ្វើការហោះហើរបង្ហាញនៅតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុចំនួនពីរថ្ងៃគឺនៅថ្ងៃទី២៦ និង​២៧ខែមេសាខាងមុខនេះ ដែលជាផលិតផលទេចរណ៍ថ្មីមួយទៀតក្នុង​ការទាក់ទាញ​ទេចរ​ក្នុង​ស្រុក និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេចរណ៍កម្ពុជា (CATA) បានថ្លែងប្រាប់​កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែមេសានេះថា សមាគមនេះនឹងចាប់ផ្តើមធ្វើការហោះហើរពី​ប្រទេស​ថៃមកកាន់ខេត្តព្រះសីហនុចាប់ពីថ្ងៃស្អែក (ថ្ងៃទី២៥ ខែមេសា) ខណៈដែរព្រឹត្តិការណ៍នៃការហោះហើរនឹងចាប់ផ្តើមចំនួនពីរថ្ងៃគឺថ្ងៃទី២៦ និង២៧ ខាងមុខនេះ។

លោកបានថ្លែងថា៖«នេះគឺជាព្រឹត្តិការណ៍តំបូងបំផុតនៅកម្ពុជា​ នាទីលានតេជោ​ (ពយតាមូង)​ ក្នុងក្រុងព្រះសីហនុ​ នឹងមានការបង្ហោះបង្អួតរាងយន្តហោះ​ទេសចរណ៍​ចំនួន១៦គ្រឿង​ ចាប់ពីថ្ងៃទី​ ២៦ដល់២៧​ មេសា​ ២០២៤នេះ​។ «ការហោះហើរនេះគឺជាផលិតផលទេចរណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់យើងក្នុងការបង្ហាញទៅកាន់ភ្ញៀវទេចរជាតិ និងអន្តរជាតិ»។

លោក ឡុង ឌីម៉ង់ ជាអភិបាលរងខេត្តព្រះសីហនុបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែមេសានេះផងដែរថា ព្រឹត្តិការណ៍នៃការហោះហើរយន្តហោះ១៦គ្រឿង​របស់​សមាគម​អ្នកហោះហើរថៃ​ គឺបានសុំច្បាប់ហោះហើរពីរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍​ស៊ីវិលរបស់កម្ពុជារួចរាល់​អស់ហើយសម្រាប់ការហោះហើរបង្ហាញដល់​ភ្ញៀវទេចរជាតិ​និងអន្តរជាតិនាទីលានតេជោ​ (តំបន់ពយតាមូង)​ ក្នុងក្រុងព្រះសីហនុ​។ លើសពីនោះ សកមាគមក៏បានកំពុង​ធ្វើការសហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីរៀបចំសម្រួលដល់ពួកគេហោះហើរ​នូវយន្តហោះ​ធុនតូចដោយត្រង់ពីប្រទេសថៃមកាន់ខេត្តពរះសីហនុ។

លោកបានថ្លែងថា៖«វាជាការហោះហើររបៀបកម្សាន្តដែល​ហោះចូលមកខេត្តព្រះសីហនុ​របស់​យើង ក្នុងនោះយើងក៏រៀបចំកម្មវិធីនៃការហោះហើរតាមឆ្នេរនៃ​ខេត្តព្រះសីហនុ​របស់យើង​ដែលសាធារណជនអាចទស្សនានៃការហោះហើរយន្តហោះទាំង១៦គ្រឿងនេះបង្អួត​រាងទាបៗតាមឆ្នេររបស់យើងជាពិសេស នៅតាមពយតាមូង»។

លោកបានថ្លែងបន្តទៀតថា៖«យើងនឹងរៀបចំប្រារព្ធពិធីមួយក្នុងការស្វាគមន៍​ការហោះហើរនា​ថ្ងៃទី២៦ និងថ្ងៃទី២៩ខែមេសាខាងមុខនេះ  ដែលនឹងមានការចូលរួមពីតំណាងរដ្ឋបាល​ខេត្ត​ព្រះសីហនុ សមាគមហោះហើរថៃ សមាគមទេចរណ៍កម្ពុជាយើង និងពីក្រសួង​ទេចរណ៍ផង​ដែរ។សម្រាប់ព្រឹត្តិការណ៍គឺជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចាប់អារម្មណ៍នៃការហោះហើរបង្ហាញនេះផងដែរ»។

លោកបានគូសបញ្ជាក់ទៀតថា៖« តាមរយៈការហោះហើរនេះ ក៏ជាការផ្សព្វផ្សាយនូវ​ផលិតផល​​​ទេចរណ៍ថ្មីរបស់យើងទៅកាន់ភ្ញៀវទេចរក្នុងស្រុក និងអន្តរជាតិបានឃើញ​នូវ​សុវត្ថិភាព និងស្ថេរភាពក្នុងស្រុករបស់យើង  ដែលក្នុងនោះទេចរថៃក៏ជា​ទេចរ​ដ៏មាន សក្តានុពល​របស់យើងផងដែរ»។

បើយោងតាមលោក វណ្ឌី យន្តហោះទាំង១៦នោះក៏នឹងធ្វើការហោះហើរទៅកាន់ឆ្នេរនៃខេត្តកំពតផងដែរ និងតឡប់មកខេត្តព្រះសីហនុវិញមុននឹងធ្វើការហោះហើរត្រឡប់ទៅប្រទេសខ្លួននៅថ្ងៃ២៨ និង២៩។

លោកថា គិតមកដល់ពេលបច្ចុប្បន្ននេះ លំហូរនៃភ្ញៀវទេចរអន្តរជាតិមានភាពល្អប្រសើរ ជាពិសេសគឺភ្ញៀវពីក្នុងតំបន់នៅតែឈានមុខគេ ដែលក្នុងនោះភ្ញៀវថៃឈរលំដាប់កំពូល។

ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥,៤៥ ​លាន​នាក់ កើនឡើង ១៣៩,៥​ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់​ដែល​រកបាន​ពី​វិស័យ​ទេសចរណ៍​បរទេស ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​ពី​ចំនួន ១,៤១​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម