ព័ត៌មានជាតិ
ក្រសួងការងារ បន្តប្រកាសពីតម្រូវការកម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជាង ៤ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង មានតម្រូវការកម្លាំងពលកម្មចំនួន ៤៤ ០០៥ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៣១ ៤០៣ កន្លែង វិស័យសេវាកម្មមានចំនួន ២ ៧៥៣ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៨៤៩ កន្លែង។ ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ៦៨៦ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ៨ ២៥២ កន្លែង។ ខេត្ត ក្រចេះមានតម្រូវការផ្នែកកសិកម្ម ៤ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ៦ ៩៨៤ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៦ ៦៩៦ កន្លែង និងផ្នែកសេវាកម្ម ២២៥ កន្លែង និងកសិកម្ម ៦៣ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៨ ៨៧២ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៨ ១៩១ កន្លែង និងសេវាកម្ម ៦៨១ កន្លែង។ ខេត្តពោធិ៍សាត់មានតម្រូវការកម្លាំងពលកម្ម ៨៦៦ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥៦០ កន្លែង និងសេវាកម្មចំនួន ៣០៦ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ៣ ៣២០ កន្លែង។ ខេត្តតាកែវមាន ២ ៤៣២ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ២ ៤០២ កន្លែង និងសេវាកម្ម ៣០ កន្លែង។ កំពង់ចាមមានតម្រូវការ ៨២០ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៧៩២ កន្លែង និង សេវាកម្ម ២៨ កន្លែង។ ខេត្តព្រះសីហនុមានតម្រូវការកម្លាំងពលកម្ម ៧៤០ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ៧២៧ កន្លែង និងសេវាកម្ម ១៣ កន្លែង និងខេត្តផ្សេងៗ មាន ២ ០៣៣ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៤៦៣ កន្លែង សេវាកម្ម ១ ៤៧០ កន្លែង និងកសិកម្ម ១០០ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៤ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ១៩ ៩៣៨ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៧៨៦ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៧ ៨៧១ កន្លែង កម្មករក្នុងផលិតកម្មចំនួន ៦ ២២១ កន្លែង អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមីចំនួន ១ ១០០ កន្លែង កម្មករវេចខ្ចប់ដោយដៃចំនួន ៩០៣ កន្លែង អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដប និងដាក់ស្លាកសញ្ញា ៦៦១ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៥៨៧ កន្លែង អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ចំនួន ៥៥៥ កន្លែង អ្នកដំឡើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកចំនួន ៤៣១ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៤០០ កន្លែង និងមុខរបរផ្សេងៗ ៣ ៤២៣ កន្លែង៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


