Connect with us

សេដ្ឋកិច្ច

ប្រេង​ឡើង​ថ្លៃ​បន្ទាប់​ពី​អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ហ្គាហ្សា

បានផុស

នៅ

សិង្ហបុរី៖ តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារ បន្ទាប់ពីអ៊ីស្រាអែលវាយលុកទីក្រុង Rafah នៅតំបន់ហ្គាហ្សា ខណៈដែលការចរចាសម្រាប់បទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតែបន្តដោយគ្មានដំណោះស្រាយ។ នេះបើយោងតាមសារព័ត៌មាន The Business Times។

ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ៩សេន ឬ ០,១១% នៅ ក្នុងតម្លៃ ៨៣,៤២ដុល្លារក្នុងមួយបារ៉ែល​ ខណៈពេលដែលតម្លៃអនាគតប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៧ សេន ឬ ០,​០០៩​​% ដល់តម្លៃ ៧៨,៥៥ ដុល្លារក្នុងមួយបារ៉ែល។

លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន IG បាននិយាយថា៖« តម្លៃប្រេងបានហក់ឡើងសម្រាប់បើក​ទីផ្សារនៅព្រឹកនេះ ជាមួយនឹងការបិទផ្លូវ​នៅក្នុងកិច្ចពិភាក្សាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលនាំឱ្យ​មានភាពតានតឹងភូមិសាស្ត្រនយោបាយដែលអាចអូសបន្លាយរយៈពេលយូរ»។

លោក Yeap បានបន្ថែមថា អ្នកចូលរួមទីផ្សារនឹងទន្ទឹងរង់ចាំការចេញផ្សាយទិន្នន័យស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ។

ការស្ទង់មតិបឋមរបស់ Reuters បានបង្ហាញកាលពីថ្ងៃចន្ទថា ស្តុកប្រេងឆៅ និងផលិតផលក្នុងស្តុករបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះកាលពីសប្តាហ៍មុននេះ។ ស្តុកប្រេងឆៅអាចធ្លាក់ចុះជាមធ្យមប្រហែល១,២លានបារ៉ែលក្នុងសប្តាហ៍នេះដល់ថ្ងៃទី ៣ ឧសភា ដោយផ្អែកលើការព្យាករណ៍របស់អ្នកវិភាគ។

ក្នុងអំឡុងពេលវគ្គជួញដូរ ប្រាក់ដុល្លារកាន់តែរឹងមាំបានធ្វើឱ្យឡើងថ្លៃ​សម្រាប់តម្លៃ​ប្រេងនាពេលអនាគត​ ដោយសារវាធ្វើឱ្យប្រេងឆៅមានតម្លៃថ្លៃជាងមុនសម្រាប់ពាណិជ្ជករដែលកាន់រូបិយប័ណ្ណផ្សេងទៀត។ សន្ទស្សន៍ប្រាក់ដុល្លារ​ធៀបនឹងរូបិយបណ្ណដៃគូរសំខាន់ៗចំនួន៦បានកើនឡើង។

តម្លៃ​ប្រេង​បាន​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ផ្នែក​ខ្លះ​បាន​ធ្លាក់​ចុះ​កាល​ពី​សប្តាហ៍​មុន។ តម្លៃក្នុងកិច្ចសន្យាទាំងពីរបានប្រកាសពីការខាតបង់ប្រចាំសប្តាហ៍ដ៏ខ្លាំងបំផុតក្នុងរយៈពេល៣ ខែ ដោយសារទីផ្សារផ្តោតលើទិន្នន័យការងារខ្សោយរបស់សហរដ្ឋអាមេរិក និងពេលវេលាដែលអាចកើតមាននៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម