ព័ត៌មានជាតិ
ក្រសួងព័ត៌មាន និងអង្គការយូណេស្កូចែកអាវកាក់ជូនអ្នកសារព័ត៌មាន ក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ
ក្រសួងព័ត៌មានសហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់ជូនអ្នកសារព័ត៌មានដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន នៅលើទីវាល។

អាវកាក់ចំនួនជាង ៤០០ ត្រូវបានតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Alam,Sardar Umar ប្រគល់ជូនដល់លោម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា អាវកាក់ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណអ្នកសារព័ត៌មាននៅពេលចុះបំពេញការងារនៅទីវាល និងបង្ហាញពីសុចរិតភាពនៃការចុះប្រមូលយកព័ត៌មានផងដែរ។ លោក នេត្រ ភក្ត្រា បានថ្លែងថា អាវកាក់អ្នកសារព័ត៌មាននេះ ជាផ្នែកមួយនៃការសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅតាមទីសាធារណៈដែលនឹងធ្វើឱ្យពួកគាត់កាន់តែមានសុវត្ថិភាពក្នុងការចុះយកព័ត៌មាន បង្កើនសុចរឹតភាពក្នុងការប្រមូលព័ត៌មាន និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសមត្ថកិច្ចក្នុងការការពារពួកគាត់ក្នុងពេលចុះយកព័ត៌មានអំឡុងពេលមានប្រឈមមុខដាក់គ្នាជាដើម។ លោកបាន ថ្លែងថា សុវត្ថិភាពរបស់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានជាកិច្ចការសំខាន់ដែលក្រសួងព័ត៌មានយកចិត្តទុកដាក់។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា «ទន្ទឹមនឹងមានបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាននៅជាប់ខ្លួនពេលចុះយកព័ត៌មាន អាវកាក់អ្នកកាសែតនេះក៏ជាផ្នែកមួយជួយឱ្យភាគីពាក់ព័ន្ធបានដឹង និងបានឃើញពីវត្តមានអ្នកសារព័ត៌មាននៅលើទីតាំង និងផ្តល់នូវការគាំទ្រផ្សេងៗ»។
នៅក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Alam,Sardar Umar តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានថ្លែងថា អង្គការយូណេស្កូមានការរីករាយចំពោញកិច្ចសហការរបស់ក្រសួងព័ត៌មានក្នុងការគាំទ្រលើការអនុវត្តផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកសារព័ត៌មានអំឡុងពេលនៃការអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅលើទីវាល។ ជាមួយគ្នានេះ តំណាងអង្គការយូណេស្កូក៏បានគូសបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការផ្តល់ការគាំពារនានាដល់អ្នកសារព័ត៌មាន ក្នុង
នោះរួមមានការរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយច្បាស់លាស់ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយឱ្យអ្នកសារព័ត៌មានដឹងពីក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតាមរយៈការបើកសិក្ខាសាលារួមគ្នារវាងក្រសួងព័ត៌មាន និងអង្គការយូណេស្កូដោយមានការអញ្ជើញចូលរួមពីសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម។

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានផ្តល់អាវកាក់ អ្នកសារព័ត៌មានដល់សមាគម និងអង្គភាពព័ត៌មាននានាក្នុងប្រទេសកម្ពុជា និងជូនក្រសួងព័ត៌មានដើម្បីចែកចាយបន្តដល់បងប្អូនអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីព។ ដោយចំនួនអាវកាក់មានចំនួនកំណត់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មានដែលចង់បានអាវកាក់អ្នកសារព័ត៌មាននេះ សូមទំនាក់ទំនង និងចុះឈ្មោះជាមួយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន ជាមុនតាមរយៈលេខទូរស័ព្ទ ០១២ ៨១៨ ៧៦៦ ហើយពិធីចែកអាវកាក់នេះនឹងត្រូវរៀបចំក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថាករណីមានការស្នើសុំច្រើនលើសចំនួនដែលមាន លោករដ្ឋមន្ត្រីនឹងធ្វើកិច្ចការបន្តជាមួយតំណាងអង្គការយូណេស្កូដើម្បីទទួលបានការគាំទ្រផ្តល់អាវកាក់បន្ថែម៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


