ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំមន្ទីរព័ត៌មានខេត្តកំពតត្រូវរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់
កំពត ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពតឱ្យរៀបចំផែនការគ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីបម្រើដល់ការផ្សព្វផ្សាយព័ត៌មានឱ្យទាន់សភាពការណ៍ និង ឆ្លុះបញ្ចាំងពីវឌ្ឍនភាពគ្រប់វិស័យរបស់ខេត្ត។

ការណែនាំនេះ ធ្វើឡើងពេលដែលលោក រួមជាមួយលោក សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពតអញ្ជើញដឹកនាំ កិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំមន្ទីររាជការ នៃមន្ទីរព័ត៌មានខេត្តកំពតកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានត្រូវរៀបចំប្រតិទិនមាតិកា ដោយផ្តោតលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
លោកបានជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតវីដេអូខ្លីៗទម្រង់បញ្ឈរ (Short-form Video) សម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គម TikTok, Reels និង YouTube Shorts។

ខ្លឹមសារត្រូវផ្តោតសំខាន់លើប្រសាសន៍ដឹកនាំ និងសារគន្លឹះៗរបស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាសកម្មភាពរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ការងារនេះ មិនត្រឹមតែលើកកម្ពស់យុទ្ធសាស្ត្រ «បុរេសកម្ម» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតបានទូលំទូលាយ និងទប់ស្កាត់បានទាន់ពេលវេលានូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬការញុះញង់ដែលមានចេតនាបង្កការយល់ច្រឡំលើការដឹកនាំរបស់រដ្ឋបាលខេត្ត។

ជាមួយគ្នានេះដែរ លោក សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត បានផ្តល់មតិយោបល់ថា ការផលិតព័ត៌មានឱ្យបានលឿន និងត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីលុបបំបាត់ព័ត៌មានមិនពិតបានទាន់ពេលវេលា។ លោកបានសង្កត់ធ្ងន់ថា មិនគួរទុកឱ្យព័ត៌មានអវិជ្ជមានកើតមាននៅក្នុងខេត្ត ដោយគ្មានការឆ្លើយតបពីមន្ត្រីជំនាញនោះទេ ព្រោះមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ ទើបអាចបន្សាបព័ត៌មានក្លែងក្លាយបាន។

លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពតបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារយ៉ាងច្បាស់លាស់លើការងារព័ត៌មាន និងការងារសាធារណមតិ។
លោកស្រីបានប្តេជ្ញានឹងដឹកនាំមន្ត្រីក្រោមឱវាទឱ្យសម្រេចបានជោគជ័យតាមផែនការ ដើម្បីបម្រើមហាជន និងបំពេញតួនាទីជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


