Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ផ្អាកដំណើរទស្សនកិច្ចនៅបរទេសទាំងអស់

បានផុស

នៅ

អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន បានចេញសេចក្តីប្រកាសកាលពីថ្ងៃពុធទី១៥ខែឧសភាថា លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានផ្អាកការធ្វើដំណើរទស្សនកិច្ចនៅបរទេសទាំងអស់ ដែលគ្រោងធ្វើឡើងនៅចុងសប្តាហ៍ ខណៈហេតុផលនៅពីក្រោយរឿងនេះត្រូវបានគេជឿថា គឺដោយសារតែការវាយលុករបស់រុស្ស៊ី នៅតំបន់ព្រំដែន Kharkov។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Greg Nash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកនាំពាក្យ Sergey Nikiforov, មេដឹកនាំអ៊ុយក្រែន បានសម្រេចចិត្តរៀបចំកាលបរិច្ឆេទថ្មី សម្រាប់ដំណើរទស្សនកិច្ចលក្ខណៈអន្តរជាតិ នាពេលខាងមុខ ហើយលោកប្រធានាធិបតី ក៏​​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រទី​ក្រុង​កៀវផងដែរ ​សម្រាប់​ការ​យោគយល់​។

តាមគម្រោង លោក ហ្សេលេនស្គី ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ ​នៅ​ថ្ងៃ​សុក្រ ហើយ​ជួប​ជាមួយ​ស្តេច Felipe។ ក្រោយមក លោកនឹងបន្តធ្វើទស្សនកិច្ចនៅព័រទុយហ្គាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយទីក្រុង លីសបោន ។

សេចក្តីប្រកាសនេះ កើតឡើងចំពេលក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីប្រតិបត្តិការសឹកនៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែន ខណៈកាល​ពី​ថ្ងៃ​ពុធ ទាហានទី​ក្រុងមូស្គូ​ បាន​ដណ្តើម​យក​ភូមិ Glubokoye និង Lukyantsy ដែលស្ថិត​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន-រុស្ស៊ី។

(រូបថត៖ CNN)

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ៊ុយក្រែន Rustem Umerov ក៏ទទួលស្គាល់ដែរថា ទីក្រុងកៀវ កំពុងប្រឈមមុខនឹងស្ថានភាពលំបាកបំផុត ព្រោះកងទ័ពរបស់ខ្លួនកំពុងតស៊ូដើម្បីការពារទឹកដីទាំងដែលស្ទើរជំនួយ។

សូមបញ្ជាក់ថា តំបន់ Kharkov ត្រូវបានកងកម្លាំងអ៊ុយក្រែន ប្រើយ៉ាងញឹក ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក លើតំបន់ព្រំដែនរុស្ស៊ី ភាគច្រើនកំណត់គោលដៅអគារលំនៅដ្ឋាន ដែលបណ្តាលឲ្យមានជនស៊ីវិលរាប់សិបនាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បញ្ចប់តំណែងប្រមុខឆ្មាំជាតិ ក្រោយមន្ត្រីក្រោមឱវាទ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម