ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចប់តំណែងប្រមុខឆ្មាំជាតិ ក្រោយមន្ត្រីក្រោមឱវាទ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី
កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានចាប់ខ្លួនមន្ត្រីពីរនាក់នៃរដ្ឋបាលសន្តិសុខរដ្ឋ ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី និងមន្ត្រីទីក្រុងកៀវកំពូលៗផ្សេងទៀត ហើយមកដល់ថ្ងៃសុក្រទី១០ខែឧសភា លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ស្រាប់តែបណ្តេញប្រមុខឆ្មាំជាតិ ចេញពីតំណែងតែម្តង។

សេចក្តីប្រកាសនេះ ត្រូវបានបង្ហោះលើគេហទំព័រប្រធានាធិបតីផ្ទាល់ ថ្វីត្បិតតែហេតុផលនៅពីក្រោយការបណ្តេញលោកឧត្តមសេនីយ៍ទោ Sergey Rud មិនត្រូវបានបញ្ជាក់ក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ RT, ដើមចមនៅពីក្រោយរឿងនេះ គឺទំនងជាពាក់ព័ន្ធសកម្មភាពរបស់មន្ត្រីក្រោមឱវាទលោក Rud។

កាលពីសប្តាហ៍មុន SBU បានអះអាងនៅក្នុងការបង្ហោះលើឆានែល Telegram ថា ជនសង្ស័យទាំងពីរដែលម្នាក់ជាប្រធានរដ្ឋបាលសន្តិសុខរដ្ឋ ឈ្មោះ Andrey Guk និងសហការីឈ្មោះ Derkach គឺកំពុងរៀបចំផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន, ប្រធាន SBU លោក Vasily Malyuk និងប្រមុខចារកម្មជាតិ Kirill Budanov ព្រមទាំងអ្នកផ្សេងទៀត។
អ្នកទាំងពីរ គឺជាភ្នាក់ងារនៃបណ្តាញមួយរៀបចំនិងបញ្ជាចេញពីទីក្រុងមូស្គូ ហើយកំពុងធ្វើការឃ្លាំមើលលោក ហ្សេលេនស្គី ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជាមួយចេតនាបើកដៃឲ្យមានការវាយប្រហារដោយមីស៊ីល និងដ្រូន kamikaze លើពួកគេ។

ចំពោះការធ្វើឃាតវិញ បើតាមការចុះផ្សាយរបស់ BBC, ពួកគេបានរៀបផែនការសម្លាប់ មុនពិធីបុណ្យអ៊ីស្ទើរនៅថ្ងៃទី៥ខែឧសភា ជាមួយនឹងការផ្តាច់ជីវិតលោក ហ្សេលេនស្គី ដើម្បីធ្វើជាកាដូដល់លោក ពូទីន មុនពិធីសម្ពោធចូលកាន់តំណែងរបស់គាត់ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥។
យ៉ាងណា ជនសង្ស័យទាំងពីរ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងរៀបចំការវាយប្រហារភេរវកម្ម ហើយឥឡូវ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ចាប់បានមន្ត្រីផ្ទៃក្នុង២នាក់ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


