ព័ត៌មានអន្ដរជាតិ
Breaking News! អាមេរិក បើកការវាយប្រហារអាកាសលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី
នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាស ប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសស៊ីរី ក្នុងការវាយឆ្មក់មួយដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិកលោក Joe Biden។

មន្ត្រីអាមេរិកពីររូប បានបញ្ជាក់ពីការវាយប្រហារនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីជាយ៉ាងណាក៏ដោយ ទីតាំងនៃការវាយប្រហារអាកាសនេះ មិនត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះទេ។ គេក៏មិនទាន់ដឹងច្បាស់ដែរ ថាតើមានអ្នកស្លាប់និងរបួសឬអត់នៅក្នុងការវាយឆ្មក់នេះ ដែលបានកើតឡើងបន្ទាប់ពីការវាយប្រហារចំនួន៣លើក សំដៅទៅលើវត្តមានរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

អ្នកម៉ៅការម្នាក់របស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានសម្លាប់និងជនស៊ីវិលផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែត នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Irbil កាលពីថ្ងៃអង្គារមុន។
ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។

កាលពីថ្ងៃសៅរ៍ គ្រាប់រ៉ុកកែត បានធ្វើឲ្យបុគ្គលិកដែលកំពុងធ្វើការឲ្យក្រុមហ៊ុនការពារជាតិអាមេរិកនៅមូលដ្ឋានអាកាស Balad ក្នុងខេត្ត Salahaddin រងរបួស។
ហើយកាលពីថ្ងៃចន្ទ រ៉ុកកែត៣គ្រាប់ ត្រូវបានបាញ់ទៅលើតំបន់បៃតងដ៏រឹងមាំក្នុងទីក្រុង បាកដាដ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ មន្ត្រីសន្តិសុខនិយាយថា ស្ថានទូតអាមេរិកគឺជាគោលដៅ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Times of Israel
ចុចអាន៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅព្រំដែនអ៊ីរ៉ាក់-ស៊ីរី
ចុចអាន៖ ក្រុមប្រឆាំងស៊ីរី ៧៨ នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


