កីឡា
អាល្លឺម៉ង់កក់កៅអី១៦ក្រុមចុងក្រោយមុនគេ EURO 2024 ខណៈក្រូអាតប្រឈមធ្លាក់
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេក្នុងពានរង្វាន់លំដាប់ទី១ទ្វីបអឺរ៉ុប EURO 2024 បន្ទាប់ពីទទួលបានជ័យជម្នះ២លើកនៅវគ្គសន្សំពិន្ទុក្នុងពូល ខណៈក្រូអាតកាន់តែឈមនឹងអស់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ។

ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតសន្សំពិន្ទុពូល A ទី១ អាល្លឺម៉ង់បានយកឈ្នះ ស្កុតឡែន ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី១៤ ខែមិថុនា និងការប្រកួតលើកទី២បានយកឈ្នះ ហុងគ្រី ដោយលទ្ធផល ២-០ កាលពីយប់មិញដើម្បីទទួលបាន៦ពិន្ទុពេញ ឈរលើកំពូលតារាង។ ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ អាល្លឺម៉ង់ ត្រូវប៉ះស្វីស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

អាល្លឺម៉ង់ ជាក្រុមដែលត្រូវបានអ្នកវិភាគមើលថា មានលទ្ធភាពខ្ពស់ក្នុងការឈានឆ្ពោះទៅដល់វគ្គផ្តាច់ព្រ័ត្រ។ នៅក្នុងពូលជាមួយគ្នាគ្មានក្រុមណាដែលជាឧបសគ្គធំសម្រាប់ម្ចាស់ផ្ទះឡើយ។ ប្រសិនបើពួកគេឈរលេខ១ក្នុងពូល A នោះពួកគេនឹងត្រូវជួបក្រុមលេខ២ក្នុងពូល C ប៉ុន្តែប្រសិនបើឈរលេខ២ក្នុងពូល A នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល B។

លទ្ធផលការប្រកួត៣គូកាលពីយប់មិញ ក្រុមក្រូអាតរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានត្រឹមស្មើដោយលទ្ធផល ២-២ ជាមួយអាល់បានី។ ក្រូអាតទើបតែរកបាន១ពិន្ទុប៉ុណ្ណោះពីការស្មើ១ និងចាញ់១ កំពុងឈរបាតតារាង។ ការប្រកួតសន្សំពិន្ទុចុងក្រោយ ក្រូអាតប៉ះក្រុមខ្លាំងអ៉ីតាលី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដូច្នេះក្រូអាតកំពុងប្រឈមនឹងអត់បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ជាមួយគ្នានេះ ស្កុតឡែន និង ស្វីស បានចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ១-១។ ស្វីសមាន៤ពិន្ទុ កំពុងឈរលេខ២ក្នុងពូល ហើយ ស្កុតឡែន មាន១ពិន្ទុ ឈរលេខ៣ និងហុងគ្រីមិនទាន់មានពិន្ទុទេ ឈរនៅបាតតារាង៕


អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


