ព័ត៌មានអន្ដរជាតិ
ហេតុអ្វី គីម ជុងអ៊ុន ជូនកាដូសត្វឆ្កែមួយគូ ឲ្យលោក ពូទីន?
កាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានមកដល់ប្រទេសកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចលើកដំបូង នារយៈពេល២៤ឆ្នាំចុងក្រោយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ហើយក៏ពាំនាំយកកាដូ ៣មុខ ជូនលោក គីម ជុងអ៊ុន ផងដែរ។

កាដូទាំង៣មុខដែលលោក ពូទីន ជូនលោក គីម មានដូចជារថយន្តប្រណីត១គ្រឿងម៉ាក Aurus Senat, ឈុតផឹកតែ១ឈុត និងកូនកាំបិតកងទ័ព១ដើម។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលចាកចេញពីកូរ៉េខាងជើង ទៅវៀតណាម លោក គីម មិនឲ្យលោក ពូទីន ទៅដោយដៃទទេឡើយ ពោលមេដឹកនាំកូរ៉េខាងជើង ក៏មានកាដូជូនប្រធានាធិបតីរុស្ស៊ីវិញដែរ នោះគឺជាសត្វឆ្កែពូជ Pungsan មួយគូ។

ហេតុអ្វីលោក គីម ជូនសត្វឆ្កែពូជនេះទៅលោក ពូទីន?
តាមការបញ្ជាក់, Pungsan គឺជាពូជឆ្កែប្រមាញ់ ដែលមានដើមកំណើតចេញមកពីតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ ហើយសត្វឆ្កែប្រភេទនេះ គឺល្បីឈ្មោះដោយសារភាពវៃឆ្លាតនិងភាពស្មោះត្រង់របស់វា។ ជាពិសេសវាត្រូវបានចាត់ទុកថាជាសម្បត្តិជាតិរបស់ប្រទេសកូរ៉េខាងជើង ទៀតផង។

មូលហេតុនៅពីក្រោយកាដូមួយនេះគឺថា លោកពូទីន ជាមនុស្សស្រឡាញ់ចូលចិត្តសត្វ ជាពិសេសសត្វឆ្កែតែម្តង។ មិនមែនតែលោកគីមទេ មេដឹកនាំប្រទេសផ្សេងៗ ក៏តែងផ្តល់សត្វឆ្កែដល់គាត់ដែរ ហើយគាត់ខ្លួនឯងផ្ទាល់ ក៏ផ្តល់សត្វឆ្កែដល់ក្មេងៗតែញឹកផងដែរ ឲ្យតែមានការស្នើសុំ។
យ៉ាងណាក្តី នេះមិនមែនទើបលើកដំបូងទេ ដែលកូរ៉េខាងជើង ផ្តល់កាដូបែបនេះ ទៅឲ្យប្រមុខដឹកនាំបរទេស។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ទីក្រុងព្យុងយ៉ាង ក៏ជូនសត្វឆ្កែពូជ Pungsan នេះមួយគូឈ្មោះ Gomi និង Songgang ឲ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ផងដែរ ខណៈពេលនោះ ទំនាក់ទំនងរវាងបងប្អូនកូរ៉េខាងទាំងពីរ ហាក់មិនយ៉ាប់យ៉ឺនខ្លាំងដូចបច្ចុប្បន្នឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ធ្វើតៃកុង បើករថយន្តជូន គីម ជុងអ៊ុន ដើរកម្សាន្ត

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន