Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គំរាមនាំ លីបង់ វិលត្រឡប់ទៅសម័យយុគថ្ម វិញ

បានផុស

នៅ

ប្រសិនបើសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ផ្ទុះឡើងមែន យោធាអ៊ីស្រាអែល នឹងនាំប្រទេសលីបង់ ឲ្យវិលត្រឡប់ទៅសម័យយុគថ្មវិញ។ នេះគឺជាការព្រមានចេញពីមាត់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ផ្ទាល់ ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី២៦ខែមិថុនា។

ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការពារជាតិរូបនេះ នៅតែទទូចថា រដ្ឋាភិបាលរបស់លោក ចង់មានដំណោះស្រាយការទូតនៅព្រំដែនអ៊ីស្រាអែល-លីបង់ ជាងការប្រើកម្លាំងបាយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Gallant ក៏និយាយដែរថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជានិច្ច អំពីសំណើអភិបាលកិច្ចតំបន់ហ្គាហ្សាក្រោយសង្គ្រាម ប៉ុន្តែអះអាងថា សំណើទាំងនោះគឺពោរពេញទៅដោយភាពស្មុគស្មាញ។ លោកបន្តថា “””យើងមិនចង់បានសង្រ្គាមទេ ប៉ុន្តែយើងកំពុងរៀបចំសម្រាប់គ្រប់សេណារីយ៉ូ។ ក្រុមហេសបូឡា ត្រូវយល់ឲ្យច្បាស់ថា យើងអាចបង្កការខូចខាតដ៏ធំនៅក្នុងប្រទេសលីបង់ ប្រសិនបើសង្រ្គាមចាប់ផ្តើម មែន”។

ភាពតានតឹងឆ្លងដែនរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា របស់ប្រទេសលីបង់ បាននិងកំពុងកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុបង្កភាពភ័យខ្លាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងនាំតំបន់មជ្ឈិមបូព៌ា ខិតកាន់តែជិតទៅនឹងមាត់ជ្រោះមរណៈ។

ស្របពេលជាមួយគ្នានោះ បើយោងតាមតួលេខរបស់ AFP, ជាង៨ខែ នៃការបាញ់គ្នាឆ្លងដែនរវាងភាគីទាំងពីរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៨១នាក់បាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ដែលភាគច្រើនគឺជាយុទ្ធជន ប៉ុន្តែក៏មានជនស៊ីវិលចំនួន៩៤នាក់ផងដែរ។

ដោយឡែក រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានជំរុញពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីប្រទេសលីបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែហានិភ័យនៃការផ្ទុះអំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នារាល់ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ​ត្រៀម​ប្រើ​សព្វាវុធ​ពិសេសៗ វាយ​ក្រុមហេសបូឡា ដើម្បី​បញ្ចប់​សង្គ្រាម​ឲ្យ​បាន​ឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ម៉ៅ សុផាន់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម