Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​ព្រមានថា ​ផលិតផលម្ទេស​វៀតណាម​រំលោភ​លើស្ដង់ដារ​​សុវត្ថិភាព​ចំណី​អាហារ​

បានផុស

នៅ

អាជ្ញាធរជូនដំណឹងអំពីអនាម័យ និងភូតគាមអនាម័យ​ និង​ច្រក​ស៊ើបអង្កេតវៀតណាម​ (SPS Vietnam) ​​បាន​ឱ្យ​ដឹង​ថា​ បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា​ ​ ម្សៅម្ទេសសរីរាង្គ និងផលិតផលម្ទេសនាំ​ចេញ​ពី​វៀតណាម​ បាន​រំលោភ​បំពានស្តង់ដារសុវត្ថិភាពចំណីអាហារ។ នេះ​បើ​​តាមការ​ចុះ​ផ្សាយ​របស់​កាសែត​ Việt Nam News។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យបានទទួលការព្រមាននេះ​ ដោយ​ផ្ទាល់​ពីអាជ្ញាធរ​ទទួល​បន្ទុក​លើ​ប្រព័ន្ធប្រកាសអាសន្នរហ័សសម្រាប់អាហារ និងចំណី (RASFF) របស់សហភាពអឺរ៉ុប (EU)។

​ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ ក្រោយ​សមាគមម្រេច និងគ្រឿងទេសវៀតណាម បានផ្តល់អនុសាសន៍ថា ផលិតផលកសិកម្ម និងអាហារដែលនាំចេញទៅកាន់សហភាពអឺរ៉ុប ត្រូវតែគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហាររបស់​ប្លុក​ រួមទាំងបញ្ហា​លើ​សារធាតុ​បន្សល់​ពី​ថ្នាំសម្លាប់សត្វល្អិត សារធាតុរក្សាទុក និងសារធាតុបន្ថែមផ្សេងទៀតនៅក្នុងផលិតផល។

សមាគម​បន្ត​ថា​ អ្នក​នាំ​ចេញ​វៀតណាម ត្រូវ​ប្រាកដ​ថា​ ផលិត​ផល​របស់​ខ្លួន​គ្មាន​ផ្ទុក​សារធាតុ​​គីមី​លើស​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មុន​ការ​មុន​ចេញ​ ព្រោះ​ថា​ ភាព​ប្រាកដ​ប្រជា​បែប​នេះ​ ​មិនត្រឹមតែជួយអាជីវកម្មលើកកំពស់កេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​ខ្លួន​ក្នុងការចូលទៅកាន់ និងពង្រីកទីផ្សារនាំចេញផងដែរ។​

គួរ​គូស​បញ្ជាក់​ថា​​ នាពេលថ្មីៗនេះ សហភាពអឺរ៉ុបបានសម្រេចបង្កើន​ការត្រួតពិនិត្យផលិតផលម្ទេស និងផ្លែស្រកានាគដែលនាំចូលពីវៀតណាមជា​ញឹក​ញាប់​ ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​សុវត្ថិភាព​ចំណី​អាហារ​ រួម​ទាំង​ការ​ព្រួយ​បារម្ភ​លើ​សារធាតុ​គីមី​ផ្សេង​ៗ​ ដែល​បន្សល់​ពី​ការ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជា​ដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ព្រឹត្តិការណ៍តាំងពិព័រណ៍ធំបង្អស់នៅអាស៊ី THAIFEX – ANUGA ASIA បំផុសគំនិតអ្នកប្រឡូកវិស័យអាហារនិងភេសជ្ជៈឱ្យមានគំនិតច្នៃប្រឌិតក្នុងកម្មវិធី tasteInnovation ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម  ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ២២១បណ្ណជូនពលរដ្ឋ នៅឃុំកាហែង ស្រុកសំរោងទង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ផលិតកម្ម​ពី​ហូលីវូដ សហការ​ផលិតកម្មវិធី​​​ពី​កម្ពុជា​ យក​ទៅចាក់​​ផ្សាយលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម