ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ២២១បណ្ណជូនពលរដ្ឋ នៅឃុំកាហែង ស្រុកសំរោងទង
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ ជូនប្រជាពលរដ្ឋ មកពី ៧ភូមិ នៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ២២១បណ្ណ ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៥៥គ្រួសារ ដែលបានប្រព្រឹត្តទៅបរិវេណសាលាឃុំកាហែងផ្ទាល់។

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ គោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេស លើការងារចុះបញ្ជីកម្មសិទ្ធដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាពស្របច្បាប់នូវការកាន់កាប់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ។

មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ ពលរដ្ឋខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សឈានទៅដល់ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២២១បណ្ណ នាពេលនេះ។ សាជាថ្មីម្តងទៀត ឯកឧត្តម សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋម្ចាស់វិញ្ញាបនបត្រអចលនវត្ថុទាំងអស់ ដែលបានទទួលបណ្ណកម្មសិទ្ធិដីធ្លីក្នុងថ្ងៃនេះ។

សូមបញ្ជាក់ផងដែរ ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ ការងារចុះបញ្ជីកម្មសិទ្ធដីធ្លីកំពុងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ កិច្ចការនេះបានចាប់ផ្តើមតាំងពី ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ដែលសម្រេចបានការចុះបញ្ជីចំនួន ប្រមាណ ៦ម៉ឺនបណ្ណ ដែលនៅសេសសល់ទីតាំងមួយចំនួនដែលមិនទាន់រួចរាល់ដោយសារបញ្ហាបច្ចេកទេស និងការដោះស្រាយវិវាទមួយចំនួន៕





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


