Connect with us

ព័ត៌មានជាតិ

ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនសែលកាតធ្លាក់ចុះយ៉ាងគំហុក

បានផុស

នៅ

ក្រុមហ៊ុន ខេម ជ្ជីអេសអេម (CamGSM) ឬសែលកាត ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំ​ជាងគេនៅកម្ពុជា និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានរាយការណ៍ពីធ្លាក់ចុះ​នៃចំណូលអាជីវកម្ម​១០១% នៅក្នុងត្រីមាសទី១​ឆ្នាំ​នេះដែលសម្រេចបានចំនួនត្រឹមតែចំនួន ០,៦៨ ពាន់លានរៀល ដែលថយចុះពីចំនួន ៥៩ ប៊ីលានរៀលក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថាចំណូលសរុប​​ក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះសម្រេចបានទឹកប្រាក់ចំនួន១៦៦ប៊ីលានរៀលមានការថយចុះ៥%​​ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤មានទឹកប្រាក់ចំនួន១៧៦ប៊ីលានរៀល​ ខណះក្រុមហ៊ុនរកប្រាក់ចំណេញបានតែ៣ប៊ីលានរៀលថយចុះ៩៥% ពីចំនួន៦៣លានរៀលក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសែលកាតបានលើកឡើងនៅក្នុងរបាយការណ៍នោះថា​កាលពីផ្ដើមឆ្នាំនេះ ក្រុមហ៊ុននៅតែបន្ត ផ្តោតទៅលើការរក្សារនូវតម្លៃ ការជំរុញភាពច្នៃប្រឌិត និងការធានានូវឧត្តមភាពនៃប្រតិបត្តិការ។ លោកថាថ្វីបើមានបញ្ហាប្រឈមនិងការប្រកួតប្រជែងក្តី ក្រុមហ៊ុននៅរក្សាបាននូវស្ថិរភាពក្នុងការ ប្រតិបត្តិការ និងបានរៀបចំមូលដ្ឋានដ៏រឹងមាំសម្រាប់ឆ្នាំខាងមុខ។ លើសពីនេះ ក្រុមហ៊ុនក៏មាន យុទ្ធសាស្ត្ររីកចម្រើនផ្សេងៗដូចជាឧត្តមភាពនៃប្រតិបត្តិការ ដែលនឹងរួមចំណែកទៅលើការរីក ចម្រើនក្នុងរយៈពេលវែង ក៏ដូចជាបង្កើនដំណើរហិរញ្ញវត្ថុនាពេលខាងមុខផងដែរ។

ចំណុចលេចធ្លោមួយក្នុងត្រីមាសនេះគឺការបន្តវិនិយោគរបស់ក្រុមហ៊ុនលើបច្ចេកវិទ្យា និង ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុនបានបាត់វិធានការជាក់ស្តែងឆ្ពោះទៅរកការពង្រីកប្រព័ន្ធដំណើរការ សម្រួលដំណើរការផ្ទៃក្នុង និងការបង្កើនបទពិសោធអតិថិជនឱ្យកាន់តែប្រសើរ។ ការវិនិយោគ ទាំងនេះបានបង្ហាញឱ្យឃើញពីការរក្សានៅចខ្លះក្នុងការប្រកួតប្រជែង និងភាពរឹងមាំរបស់ ក្រុមហ៊ុនក្នុងបរិបទដែលមានការផ្លាស់ប្តូរឆាប់រហ័សនេះក្តី។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា‍៖«ឆ្នាំ២០២៥ ក្រុមហ៊ុននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការអនុវត្ត អភិបាលកិច្ចដ៏រឹងមាំ និងរក្សាបាននូវតម្លាភាពនៅក្នុងរាល់សកម្មភាពរបស់ក្រុមហ៊ុន។ លទ្ធផលហិរញ្ញវត្ថុ និងរង្វាស់ប្រតិបត្តិការរបស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការ រូបរួមគ្នាប្រកបដោយទេពកោសល្យរបស់ក្រុមហ៊ុន»។

អ្នកឧកញ៉ាថា៖« នាពេលខាងមុខ ក្រុមហ៊ុននឹងនៅតែមានសុទិដ្ឋិនិយម។ ថ្វីបើបញ្ហាប្រឈមនៅតែមានជា ពិសេសការបទបែននៃបទប្បញ្ញត្តិ និងសក្តានុពលទីផ្សារក្នុងតំបន់ ក្រុមហ៊ុនមានទំនុកចិត្ត លើយុទ្ធសាស្ត្រ និងសមត្ថភាពក្នុងការឆ្លើយតបប្រកបដោយភាពរហ័ស។ គោលដៅចម្បង របស់ក្រុមហ៊ុនសម្រាប់ត្រីមាសខាងមុខនេះរួមមានការពង្រីកដែនសមត្ថភាពឌីជីថល ការ ស្វែងរកឱកាសអាជីវកម្មថ្មី និងការពង្រឹងការផ្តួចផ្តើមប្រកបដោយនិរន្តរភាព»។

អ្នកឧកញ៉ាថ្លែងបន្តទៀតថា បើគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនបានឈានដល់ ​​​​២​​ ៦៦១ ប៊ីលានរៀល ដែលតំណាងឱ្យការ កើនឡើងចំនួន ០.២%។ EBITDA ឈរនៅចំនួន ៦៤ ប៊ីលានរៀល ជាមួយនឹង margin ចំនួន ៣៨% ដែលលទ្ធផលនេះបានបង្ហាញពីប្រសិទ្ធភាពនៃការប្រតិបត្តិការរបស់ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

សន្តិសុខសង្គម១២ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រញ្ជួយដីដ៏ខ្លាំងនៅ ក្រិក ឈានដល់ព្រមាន ពីរលកយក្សស៊ូណាមិ ខណៈ ៤ប្រទេសទៀត ក៏ប្រយ័ត្នខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម