សេចក្ដីជូនដំណឹង
ព្រឹត្តិការណ៍តាំងពិព័រណ៍ធំបង្អស់នៅអាស៊ី THAIFEX – ANUGA ASIA បំផុសគំនិតអ្នកប្រឡូកវិស័យអាហារនិងភេសជ្ជៈឱ្យមានគំនិតច្នៃប្រឌិតក្នុងកម្មវិធី tasteInnovation ២០២៥
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌ធំជាងគេបង្អស់ THAIFEX – ANUGA ASIA ២០២៥ អ្នកចូលរួមទាំងអស់នឹងបានឃើញផលិតផលអាហារនិងភេសជ្ជៈថ្មី ពោរពេញដោយភាពច្នៃប្រឌិតដូចជា គ្រឿងផ្សំពីកាកសំណល់ច្នៃចេញជាភេសជ្ជៈ កាហ្វេជួយបំបាត់ភាពតានតឹងនិងស្រ្តេស ផលិតផលមានការវេចខ្ចប់មិនប៉ះពាល់ដល់បរិស្ថាននិងអាចរលាយបានដោយធម្មជាតិ រួមទាំងបច្ចេកវិទ្យាទំនើបៗក្នុងការបង្កើតចំណីអាហារ។ មិនមែនមានត្រឹមតែរសជាតិឆ្ងាញ់មួយមុខនោះឡើយ តែផលិតផលទាំងអស់នេះគឺឌីសាញឡើងដើម្បីងាយស្រួលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃថែមទៀតផង។ ផ្នត់គំនិតថ្មីនេះបង្ហាញថា និន្នាការចំណីអាហារនិងភេសជ្ជៈកំពុងផ្លាស់ប្តូរហើយក្នុងយុគសម័យថ្មី ហើយជួយដុសខាត់ទម្លាប់និងរបៀបរបបហូបចុក ផឹក និងជម្រុញឱ្យមានការផលិតផលិតផលថ្មីកាន់តែច្រើននាពេលអនាគត។

នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥នេះ ក្នុងកម្មវិធី tasteInnovation នៃព្រឹត្តិការណ៍តាំងពិព័រណ៌ដ៏មានឥទ្ធិពលបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក THAIFEX – ANUGA ASIA 2025 បានបង្ហាញអាហារនិងភេសជ្ជៈមានភាពច្នៃប្រឌិតបំផុតចំនួន ៦០ ជុំវិញពិភពលោក។ ក្នុងចំណោមផលិតផលដាក់ពាក្យជិត ៨០០ លើ ៩ ប្រភេទផ្សេងគ្នា គណៈកម្មការជ្រើសរើសអ្នកជាប់ជយលាភីចំនួន ១០ និងបេក្ខភាពវគ្គផ្តាច់ព្រ័ត្រចំនួន ៥០ សុទ្ធសឹងតែមានគំនិតល្អទៅលើផលិតផលផ្តោតសំខាន់លើសុខភាព និរន្តភាព និងបច្ចេកវិទ្យាឆ្លាតវៃចំណីអាហារ។
ផលិតផលជាប់ក្នុងការជ្រើសរើសទាំងនេះឆ្លុះបញ្ចាំងពីនិន្នាការចំណីអាហារនិងភេសជ្ជៈចុងក្រោយបង្អស់ក្នុងតំបន់អាស៊ី។ យោងតាមការស្រាវជ្រាវដោយ Innova Market Insights បានឱ្យដឹងថា អ្នកទិញអាស៊ីច្រើនឡើងៗកំពុងស្វែងរកអាហារជំនួយដល់សុខភាពនិងសុខុមាលភាពរស់នៅប្រចាំថ្ងៃ។
- ៣៧% ចង់បានផលិតផលជំនួយសុខភាពផ្លូវចិត្ត
- ៣៤% ជ្រើសរើសផលិតផលមានសារធាតុចិញ្ចឹមតាមកម្រិតអាយុផ្សេងៗ
- ៣៣% សម្លឹងរកអាហារជួយដល់សុខភាពពោះវៀន
ផលិតផលលេចធ្លោក្នុងកម្មវិធី THAIFEX – ANUGA tasteInnovation សម្រាប់ឆ្នាំ ២០២៥
ភេសជ្ជៈផ្តោតលើមុខងារសុខភាព គឺលើសពីភេសជ្ជៈធម្មតា ដោយសារវាជួយកាត់បន្ថយស្រ្តេស បង្កើនប្រព័ន្ធភាពស៊ាំ និងសម្រួលដល់ការរំលាយអាហារ។ ផលិតផលប្រភេទនោះទទួលបានប្រជាប្រិយភាពខ្លាំងក្នុងតំបន់អាស៊ី ពោលបច្ចុប្បន្នប្រជាជនអាស៊ីជាច្រើនកំពុងជ្រើសរើសអាហារនិងភេសជ្ជៈជំនួយដល់សុខភាពរាងកាយទាំងមូល។
កាហ្វេឆុង GABA Calm Drip Coffee ពីក្រុមហ៊ុន FOODHO (ជយលាភី)៖ កាហ្វេនេះផ្សំឡើងពីគ្រាប់កាហ្វេអារ៉ាប៊ីកាសុទ្ធ ១០០% រួមនឹងគ្រឿងផ្សំពិសេស GABAbiotics សម្រួលអារម្មណ៍និងបំបាត់ភាពតានតឹង រសជាតិដិតឆ្ងាញ់ ស្រួលលេបដូចកាហ្វេធម្មតា ប៉ុន្តែអ្វីដែលពិសេសគឺមានបន្ថែមអត្ថប្រយោជន៍សុខភាព។

ភេសជ្ជៈ Coffogenic ពីក្រុមហ៊ុន Hillkoff (ជយលាភី)៖ វាជាភេសជ្ជៈសុខភាពធ្វើឡើងពីគ្រាប់កាហ្វេ ក្នុងនោះដំណាំកាហ្វេដែលជាធម្មតាគេយកទៅបោះចោល តែត្រូវបានបំប្លែងឱ្យទៅជាមានប្រយោជន៍។ កាហ្វេនេះនឹងជួយទប់ស្កាត់បញ្ហាសុខភាពរយៈពេលវែង ដូចជា ជំងឺបេះដូង និងទឹកនោមផ្អែម។

កាហ្វេ Hello m’arch quinoa ពីក្រុមហ៊ុន Morning Arch (ជយលាភី)៖ កាហ្វេ quinoa ផ្សំចេញពីរុក្ខជាតិ ដែលផ្តល់នូវរសជាតិសម្បូរបែប និងស្រទន់ស្រួលលេប មានជាតិប្រូតេអ៊ីន សរសៃ Fibers និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ វាត្រូវបានផលិតមកពីកាហ្វេអារ៉ាប៊ីកាលំដាប់ខ្ពស់ គីណូអាសរីរាង្គ ម្សៅសណ្តែកសៀងសរីរាង្គ ប្រូតេអ៊ីនសណ្តែកសៀង និងអង្ករសំរូប។

ម្សៅប្រូតេអ៊ីនផ្សំពីចេកណាំវ៉ាជាមួយអង្ករសំរូប ពីក្រុមហ៊ុន 4Care Inno (បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ)៖ ផលិតពីប្រូតេអ៊ីនសណ្តែក ចេកណាំវ៉ា និងអង្ករសំរូប ហើយអាហារបំប៉នប្រភេទម្សៅនេះទៅជួយដល់ការលូតលាស់សាច់ដុំ ស្តារឡើងវិញនូវប្រព័ន្ធធ្វើឱ្យងាយស្រួលរំលាយអាហារ។ វាត្រូវបានបន្ថែមជាមួយនឹង ព្រីបាយអូទិក (prebiotics) និង ប្រូបាយអូទិក (probiotics) ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

ភេសជ្ជៈប៉ូតាស្យូម Konjaco ពីក្រុមហ៊ុន F W Inter Trading (បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ)៖ ភេសជ្ជៈទឹកដូងដែលមានរសជាតិលាយជាមួយនឹង Konjac ជាដំណាំម្យ៉ាងមានប្រភពមកពីអាស៊ីខាងកើត មិនត្រឹមតែមានជាតិប៉ូតាស្យូមខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាឡូរីទាបផងដែរ។ ភេសជ្ជៈនេះល្អខ្លាំងសម្រាប់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ និងអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ផលិតផលវេចខ្ចប់និងម៉ាកសញ្ញាប្រកបដោយនិរន្តរភាព និងដំណោះស្រាយជួយបរិស្ថាន៖ ផលិតផលមានភាពច្នៃប្រឌិតកាត់បន្ថយកាកសំណល់ គ្រឿងផ្សំសុទ្ធៗ និងរក្សាគុណភាពផលិតផលឱ្យនៅស្រស់និងមានរសជាតិឆ្ងាញ់ដដែល។
ថង់រុំអាហារ M Wrap® Bio ១០០% ពីក្រុមហ៊ុន MMP Corporation (ជយលាភី)៖ ថង់រុំខ្ចប់អាហារដំបូងគេរបស់ប្រទេសថៃ ដែលរលាយទៅជាជីកំប៉ុសក្នុងរយៈពេល ១៨០ ថ្ងៃ ធានាសុវត្ថិភាព។

សារធាតុរាវរក្សារសជាតិ FLAVORWATCH ពី Gat Foods (ជយលាភី)៖ ជាផលិតផលដំណោះស្រាយបែបធម្មជាតិសម្រាប់ទប់ស្កាត់ការបំផ្លាញបាក់តេរី Thermophillic Acidophilic Bacteria (TAB) ក្នុងភេសជ្ជៈផ្លែឈើដែលមិនមានជាតិអាល់កុល ដើម្បីរក្សាបាននូវរសជាតិ និងគុណភាពល្អបំផុត។

បច្ចេកវិទ្យាចំណីអាហារ និងការច្នៃប្រឌិតកែច្នៃ៖ ដំណោះស្រាយដែលសម្រួលដល់ការផលិត និងបង្កើនប្រសិទ្ធភាពរហូតដល់ដំណាក់កាលសម្រេចផលិតផលចុងក្រោយ
Green Novel Tech ពី Kamonpat (ជយលាភី)៖ បច្ចេកវិទ្យាប្លែកពីគេតែមួយគត់សម្រាប់ដំណើរការកំដៅចំណីអាហារប្រកបដោយប្រសិទ្ធភាពនិងរហ័ស ជាមួយនឹងប្រព័ន្ធកំដៅ Ohmic ល្អបំផុត សម្រាប់ការកំដៅចំណីអាហារនិងភេសជ្ជៈ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Gat Foods លោក Shachar Shaine បានមានប្រសាសន៍ថា FLAVORWATCH គឺជាម៉ាកសញ្ញា ធម្មជាតិ ការពារគុណភាពភេសជ្ជៈពីការបំផ្លាញបាក់តេរី Thermophilic Acidophilic Bacteria (TAB) ឱ្យអ្នកផលិតនូវគំនិតមួយថា រសជាតិនៃផលិតផលរបស់ពួកគេនឹងមិនត្រូវបានផ្លាស់ប្តូរដោយការកែច្នៃកំដៅខ្លាំងពេកនោះទេ។ ពានរង្វាន់នេះគឺជាវេទិកាច្នៃប្រឌិតដ៏ធំទូលាយមួយ ដើម្បីណែនាំអ្នកផលិតរបស់យើង។
លោកស្រី Sunny Tsu ស្ថាបនិកក្រុមហ៊ុន FOODHO គូសបញ្ជាក់ថា “ពានរង្វាន់ច្នៃប្រឌិតរសជាតិគឺជាឱកាសដ៏ល្អសម្រាប់ពួកយើងដើម្បីណែនាំកាហ្វេឆុង GABA Calm Drip Coffee ទៅកាន់អតិថិជនទូទាំងពិភពលោក។ អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ កំពុងស្វែងរកអ្វីម្យ៉ាងលើសពីការជម្រុញដោយជាតិកាហ្វេអ៊ីន ពួកគេចង់បានផលិតផលប្រកបដោយការគុណភាពគិតគូរដល់សុខុមាលភាពផ្លូវចិត្ត ល្អឥតខ្ចោះក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ”។

បទពិសោធន៍ភ្លក់រសជាតិអាហារ មកពីបណ្តារជុំវិញពិភពលោកនៅព្រឹត្តិការណ៍តាំងពិព័រណ៌ THAIFEX – ANUGA ASIA 2025
លើសពីកម្មវិធី THAIFEX – ANUGA tasteInnovation អ្នកចូលរួមអាចដើរកម្សាន្តតាមតូបនិមួយៗ ភ្លក់និងស្វែងយល់ពីផលិតផលនានា នៅក្នុងការតាំងពិព័រណ៌ THAIFEX – ANUGA ASIA ២០២៥ ចាប់ពីថ្ងៃទី ២៧-៣១ ឧសភា នៅពហុកីឡដ្ឋាន IMPACT មឿងថងថានី ទីក្រុងបាងកក ប្រទេសថៃ។
ចុះឈ្មោះតាមរយៈ https://forms.gle/RZs6nQMg8fjvxmwg8
ព័ត៌មានបន្ថែម សូមចូលតាមរយៈគេហទំព័រ www.thaifex-anuga.asia

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ