Connect with us

សន្តិសុខសង្គម

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ចេញ​សេចក្ដីបំភ្លឺ បន្ទាប់ពី​មានការ​បង្ហោះ​ព័ត៌​មាន​ក្លែងក្លាយ​លើ​គណនី​Tiktok ឈ្មោះ “Chean Drone”

បានផុស

នៅ


​ភ្នំពេញ ៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​បំភ្លឺ​ចំពោះ​ការផ្សាយ ព័ត៌មាន​ក្លែងក្លាយ​របស់​គណនី TikTok Chean Dron ដែលមាន​ចរិត​បង្អួច​កេរ្តិ៍ឈ្មោះ​លើ​ថ្នាក់ដឹកនាំ​នៃ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​បង្ហោះ​ថា «​អយុត្តិធម៌​ណាស់ ពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់រ​គ្រឿងញៀន ត្រូវ​គេ ចាប់ចង​អនុវត្ត​ទោស​គ្មាន​លើកលែង តែ​ដូច​ករណី​ជន​បទេស (​ចិន​) ក្រុម​នេះ​វិញ​បែរជា​ចាប់ ហើយ​លែង និង​ថ្នូរ​លុយ 330,000$ ចាប់ ថ្ងៃ​ទី​២៣ ម៉ោង 4:00​ព្រឹក ហើយ​បាន​ដោះលែង​វិញ​ម៉ោង 9:00​យប់ សូម​សម្តេច​បវរ​នាយករដ្ឋមន្ត្រី​ជួយ​រាស្ត្រ​ខ្មែរ​ផង និង​សូម​មន្ត្រី​ពាក់​ពុំ ជួយ​ពិនិត្យមើល លោក ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក យឹ​ង សារ៉ាត់ បើ​ចាប់​ហើយ​លែង​យកលុយ​ចឹ​ង​ងាប់ អស់ហើយ ខ្មែរ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សូម​អនុញ្ញាត​រំលឹក​ជូន​សាធារណជន​ថា គណនី​ឈ្មោះ Chean Dron បាន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន ជា​បន្តបន្ទាប់ ហើយ​មន្ទីរ​ក៏​ធ្លាប់បាន​បំភ្លឺ​ជូន​សាធារណជន​ផងដែរ ប៉ុន្តែ​ម្ចាស់​គណនី​ក្លែងក្លាយ នេះ នៅតែ​បន្តទៅ​បង្កើត​គណនី TikTok ឈ្មោះ Chean Dron ដដែល​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​បន្ថែម ទៀត ដោយ​វាយប្រហារ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ថែមទៀត​។ ជាថ្មី​ម្តងទៀត មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សូម​បដិសេធ​ទាំងស្រុង នូវ​ព័ត៌មាន​ក្លែងក្លាយ របស់​គណនី​ហ្វេ​ស​ប៊ុ​ក និង TikTok ឬក៏​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត​របស់​ឈ្មោះ Chean Dron​។ ពួកគេ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នេះ​ឡើង ក្នុង​បំណង​វាយប្រហារ លាប​ពណ៌ ធ្វើឱ្យ​ខូច​កិត្តិយស ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​កំពុង​ខិតខំ​បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ តស៊ូ​បង្ក្រាប បទល្មើស​គ្រឿងញៀន ដើម្បី​ចូលរួមចំណែក​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខុមាលភាព​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នឹង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស៊ើប អង្កេត ស្រាវជ្រាវ​រក មុខសញ្ញា​ដែល​កាន់កាប់ ឬ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក និង TikTok ឈ្មោះ Chean Dorn ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ប្រសិនជា​សាធារណជន​ណា អាច​ផ្តល់ព័ត៌មាន​សម្ងាត់​ពី​អត្ត សញ្ញាណ​ម្ចាស់​គណនី Chean Dorn នេះ​បាន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នឹង​ផ្តល់រ​ង្វាន់​ជាទី គាប់ចិត្ត និង​រក្សា​ការសម្ងាត់​ជូន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ២០ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម