ព័ត៌មានជាតិ
៣ខែឆ្នាំនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើស១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់
រយៈពេល៣ខែ ដើមឆ្នាំនេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន១៨១ករណី ឃាត់ខ្លួនជនសង្ស័យសរុប៥៤៨នាក់ ដោយបានរឹបអូសគ្រឿ្ងងញៀនប្រមាណជាង១តោន។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា «ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបាន១៨១ករណី ឃាត់ខ្លួនជនសង្ស័យ៥៤៨នាក់ (ស្រី ៣៥នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន១តោន ៧៨៣ គីឡូក្រាម និង២០៩.៨៣ក្រាម ស្មើនឹង ៩៥.៦៨%»។ ជាមួយគ្នានេះ សម្រាប់ក្របខណ្ឌស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀន១ ៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ៣ ៩០៣នាក់ (ស្រី២៧០នាក់) ដោយរឹបអូសគ្រឿងញៀនបានចំនួន៨០គីឡូក្រាម និង៣៩៥.១២ក្រាម ស្មើនឹង ៤.៣២%។

បើតាមការគូសបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទោះបីកងកម្លាំងបង្រ្កាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។ លោកឧត្តមសេនីយ៍ឯក បញ្ជាក់បន្តថា ថ្មីៗនេះ លោកបានចូលរួមកិច្ចប្រជុំនៅប្រទេសជិតខាង ហើយផ្អែកតាមរបាយការណ៍ គឺថាមិនមានប្រទេសណាមួយ ដែលបានថមថយនូវបញ្ហាគ្រឿងញៀននេះទេ។ ដូច្នេះកម្ពុជា ក៏ជាប្រទេសដែលរងគ្រោះនូវបញ្ហាគ្រឿងញៀននេះដែរ។

តែយ៉ាងណា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ គឺបានយកចិត្តទុកដាក់ខ្ពស់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


