ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនរកឃើញករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូងលើកដំបូង
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហ្វីលីពីនបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីរបស់អាហ្រ្វិកខាងត្បូងដែលគេស្គាល់ថា B.1.351 ចំនួន ៦ ករណី ខណៈអ្នកជំនាញមានការព្រួយបារម្ភថា វ៉ាក់សាំងបច្ចុប្បន្នអាចនឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះនោះទេ ។

ក្នុងចំណោម ៦ ករណីនៃវីរុសអាហ្វ្រិកខាងត្បូងមាន ៣ ករណីត្រូវបានរកឃើញនៅក្នុងស្រុក និង ២ ករណីពីជនជាតិហ្វីលីពីនវិលត្រឡប់មកពីបរទេស ខណៈដើមកំណើតនៃករណីផ្សេងទៀតនៅតែត្រូវបានគេផ្ទៀងផ្ទាត់ ។
ប្រទេសហ្វីលីពីនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនកាលពីថ្ងៃចន្ទ ។ មន្រ្តីខុទ្ទកាល័យរួមជាមួយបុគ្គលិកសុខាភិបាល យោធា និងប៉ូលិសស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលត្រូវបានចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យចំនួន ៦ ក្នុងទីក្រុងម៉ានីល ។

ប្រទេសនេះបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ កញ្ចប់ដំបូងរបស់ខ្លួនពីក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃអាទិត្យ ។ ប្រទេសនេះស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចុងក្រោយដែលបានទទួលវ៉ាក់សាំងដំបូងរបស់ខ្លួនដោយសារតែការពន្យារពេលនៃការចែកចាយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៧៨,៣៨១ ករណី និងមានអ្នកស្លាប់ចំនួន ១២,៣២២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ លោក Duterte ចុះហត្ថលេខាលើច្បាប់ផ្ដល់សំណងដល់ក្រុមហ៊ុនវ៉ាក់សាំង បើការចាក់មានប្រតិកម្ម
ចុចអាន ៖ ហ្វីលីពីនស្នើដោះដូរគិលានុបដ្ឋាយិកាជាមួយនឹងវ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


