ព័ត៌មានជាតិ
អាជ្ញាធរស្រុកគិរីសាគរ មានបំណងសង់កំពង់ផែ ចំណតរថយន្ត និងអាហារដ្ឋាននៅពយជប៉ុន ឃុំកោះស្តេច
ក្រុមអាជ្ញាធរស្រុកគិរីសាគរ ខេត្តកោះកុង បាននិងកំពុងពិភាក្សាគ្នាលម្អិតលើគម្រោងអភិវឌ្ឍន៍ជាកំពង់ផែ ចំណតរថយន្ត និងអាហារដ្ឋាន ដើម្បីភាពទាក់ទាញពីមហាជនភ្ញៀវទេសចរ។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លើកឡើងថា ដោយមើលឃើញពីបញ្ហាប្រឈមមួយចំនួនចំពោះការធ្វើដំណើរស្ពានផែចាស់ និងចង់លើកកម្ពស់សោភណ្ឌភាពអនាម័យបរិស្ថាននៅចំណុចពយជប៉ុន ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ទើបក្រុមការងារពិនិត្យលើជាគម្រោងអភិវឌ្ឍន៍នេះឡើង។
លោកអភិបាលស្រុកគិរីសាគរ បានបន្ថែមថា រដ្ឋបាលរបស់លោក សហការជាមួយវិក្រុមហ៊ុន យូញៀន តំណាងក្រុមហ៊ុនវិរៈ ប៊ុនថាំ ដើម្បីធ្វើឱ្យគម្រោងធ្វើជាកំពង់ផែ ចំណតយានយន្ត និងអាហារដ្ឋាន ចេញជារាងរូបនៅដើមឆ្នាំ២០២៥ខាងមុខនេះ។

លោក ចេង មុនីរិទ្ធ ក៏បង្ហាញការជឿជាក់ថា កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ នឹងមកលេងកម្សាន្តកាន់តែច្រើនប្រកបដោយសុវត្ថិភាពខ្ពស់ ក្រោមការអនុវត្តគម្រោងអភិវឌ្ឍន៍ចប់រួចរាល់ ខណៈកោះស្តេច មិនត្រូវតែជាឃុំមួយប៉ុណ្ណោះទេថែមទាំងជាកន្លែងទេសចរគួរឱ្យទាក់ទាញផងដែរ។

តំណាងប្រជាពលរដ្ឋ និងអ្នករកស៊ីរត់ទូកនៅតំបន់កោះស្តេច គាំទ្រពេញទំហឹងចំពោះគម្រោងរបស់អាជ្ញាធរស្រុក ព្រោះថា បច្ចុប្បន្នកំពង់ផែឈើចាស់ មានសភាពមិនរឹងមាំនោះទេ ពោលវាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកទេសចរនៅថ្ងៃណា។ ពលរដ្ឋ ជំរុញដល់អាជ្ញាធរ និងក្រុមហ៊ុនឯកជន សិក្សាវាយតម្លៃធ្វើគម្រោងនេះបានឆាប់ៗ ក្នុងន័យបង្កើនភាពទាក់ទាញ និងសុវត្ថិភាពរបស់ពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានដែលនិយមមកលេងកម្សាន្តនៅលើកោះស្តេច៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


