Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅឃុំតាតោកបានស្រក ខណៈផលដំណាំកសិកម្មកសិករ រងផល​ប៉ះពាល់តិចតួច

បានផុស

នៅ

“តាតោក” ជាឈ្មោះឃុំមួយ នៃស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងចំណោមឃុំជាច្រើនទៀតក្នុងស្រុកសំឡូត ដែល​ងាយ​រងគ្រោះ​​ពីកត្តាធម្មជាតិ (ជំនន់ទឹកភ្លៀង) ជាងបណ្តាឃុំនានា ដោយសារតែក្នុងភូមិសាស្ត្រក្នុងឃុំមួយនេះ មានសណ្ឋានដីទំនាប ហើយសំបូរទៅដោយជ្រលងដងអូរនៅតាមភ្នំច្រើន និងមានការបិទខ្ទប់មុខទឹកដោយស្ថានភាពដីទីទូលច្រើន បានបង្កឲ្យទឹកធ្លាក់ចុះផ្នែកខាងក្រោយ​មានការយឺតយ៉ាវ ទើបកម្រិត​ទឹកឆាប់លេចក្នុងឃុំមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ ខែម មេឃុំ​តាតោកបានប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី ២៣ ខែកក្កដានេះថា គិត​មកដល់ថ្ងៃនេះ​ទឹកបានស្រកចុះ​ច្រើន​ហើយ​​។

ចំពោះផលដំណាំរបស់​កសិករ ក៏ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ តែបានបង្កឲ្យខូចខាត​ស្ពាន​មួយ​កន្លែង។ បើសិនជា ស្ថានភាព​ទឹកភ្លៀងមិនធ្លាក់ផ្ទួនៗដូចប៉ុន្មានថ្ងៃមុននេះ ផលដំណាំកសិកម្មនឹងបានលូតលាស់ល្អ។ លោក អ៊ុំ ខែម បាន​បញ្ជាក់​។

នៅក្នុងភូមិសាស្ត្រ​ឃុំតាតោក ប្រជាពលរដ្ឋប្រកបរបរកសិកម្ម​មាន​រហូត​ដល់​ ៨០ ភាគរយ ហើយ ២០ ភាគរយទៀតជាអាជីវករ ក្នុងចំណោមពលរដ្ឋសរុបចំនួន ១ ១២៩ គ្រួសារ។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង​​បានឲ្យដឹងដែរថា ជំនន់ទឹកភ្លៀង​នៅ​ឃុំ​តាតោក​ បាន​បង្ក​ការ​ខូចខាត​ដល់​ក្បាលទំនប់​ ខណៈ​ផល​ប៉ះពាល់​ដល់​ផលដំណាំកសិកម្ម​មិន​ទាន់​មាន​របាយការណ៍​នៅ​ឡើយ​ទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម