ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡារបស់លីបង់បញ្ចេញវីដេអូដ្រូនថ្មីដែលបង្ហាញនូវមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែល
ក្រុមប្រដាប់អាវុធ«ហេសបូឡា»របស់ប្រទេសលីបង់ដែលជាសត្រូវធំរបស់អ៊ីស្រាអែល បានចាក់ផ្សាយវីដេអូដែលថតបានដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) ដោយបង្ហាញឲ្យឃើញទីកន្លែងការពារដែនអាកាស យន្តហោះ និងកន្លែងផ្ទុកប្រេងឥន្ធនៈនៅឯមូលដ្ឋានអាកាស Ramat David របស់អ៊ីស្រាអែលចម្ងាយជិត៥០គីឡូម៉ែត្រចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកក្កដានេះ។

ការបង្ហាញរូបភាពនេះក៏ចង់បញ្ជាក់ថាតើ«អ៊ីស្រាអែលឈានដល់កម្រិតណា»។
ខ្សែអាត់វីដេអូនោះរួមមានស្លាកសញ្ញាដែលចង្អុលបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងប្រព័ន្ធការពារដែនអាកាស Iron Dome រយៈចម្ងាយខ្លី ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចគ្រាប់រ៉ុកែត។ វីដេអូនេះក៏រួមបញ្ចូលនូវរូបភាពពេលយប់ ដែលក្រុមហេសបូឡាអះអាងថា ត្រូវបានថតមុនរូបភាពផ្សេងទៀតកាលពីដើមខែកក្កដា។ នៅលើវីដេអូក្រុមនេះបានដាក់ចំណងជើងថា វាគ្រាន់តែជា «ផ្នែកមួយចំនួន» ដែលដ្រូនថតយកបានប៉ុណ្ណោះ។
នេះជាវីដេអូទីបីដែលចេញដោយក្រុមហេសបូឡាក្នុងគោលបំណងបង្ហាញថាតើអ៊ីស្រាអែលឈានដល់កម្រិតណា រួមទាំងចង់បង្ហាញពីសមត្ថភាពយោធា និងចារកម្មរបស់ខ្លួន ខណៈវីដេអូទីមួយបង្ហាញពីទីក្រុងកំពង់ផែ Haifa របស់អ៊ីស្រាអែល និងទីពីរគឺបង្ហាញពីតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។
យ៉ាងណាមិញអ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថាវីដេអូនេះត្រូវបានថតដោយយន្តហោះដ្រូនឈ្លបយកការណ៍ ហើយប្រតិបត្តិការរបស់មូលដ្ឋានខ្លួនមិនត្រូវបានរងការប៉ះពាល់អ្វីនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហេសបូឡាបាននិងកំពុងពង្រីកគោលដៅរបស់ខ្លួននៅភាគខាងជើងអ៊ីស្រាអែលបន្ថែមទៀត។

វីដេអូនេះត្រូវបានបញ្ចេញចំពេលដែលមានភាពតានតឹងបានកើនឡើងចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងជុំវិញការបាញ់គ្នាជាញឹកញាប់ឆ្លងកាត់ព្រំដែនលីបង់ជាមួយអ៊ីស្រាអែល។ ក្រុមហេសបូឡាក៏បានចាប់ផ្តើមបាញ់គ្រាប់រ៉ុកែតទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៨ខែតុលាឆ្នាំមុន ហើយថាខ្លួននឹងបន្តរហូតដល់មានបទឈប់បាញ់នៅហ្គាហ្សា។
ជុំវិញភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និងក្រុមហេសបូឡារហូតដល់ពេលនេះ នៅក្នុងប្រទេសលីបង់ មានយុទ្ធជនហេសបូឡាជិត ៣៥០នាក់និងជនស៊ីវិលជាង១០០នាក់ រួមទាំងគ្រូពេទ្យ កុមារ និងអ្នកកាសែត ខណៈដែលនៅអ៊ីស្រាអែល មានជនស៊ីវិលអ៊ីស្រាអែល១០នាក់ កម្មករកសិកម្មបរទេសម្នាក់ និងទាហានអ៊ីស្រាអែល ២០ នាក់ត្រូវបានសម្លាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


