ព័ត៌មានអន្ដរជាតិ
វិបត្តិកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា ខណៈការប្តេជ្ញាសងសឹកកើនឡើងពេញបន្ទុក
ក្នុងរយៈពេលតែប៉ុន្មានម៉ោង អ៊ីស្រាអែលបានបាញ់សម្លាប់មេដឹកនាំកំពូលៗរបស់ក្រុមសកម្មប្រយុទ្ធដែលធ្វើចលនាប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងទឹកដីនៃប្រទេសផ្សេងគ្នា គឺអ៊ីរ៉ង និងលីបង់។
មេដឹកនាំដ៏មានឥទ្ធិពលរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានធ្វើឃាតក្នុងការបាញ់ប្រហារពេលលោកស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក Masoud Pezeshkian ឡើងកាន់តំណែងជាផ្លូវការ និងបានប្រកាសគាំទ្រប៉ាឡេស្ទីន និងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំក្រុមហាម៉ាសរូបនេះ។ ការធ្វើឃាត លោក Haniyeh បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា គឺលោក Fouad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុងបេរូត(Beirut) រដ្ឋធានីនៃប្រទេសលីបង់ជាប់ព្រំដែនប្រទេសអ៊ីស្រាអែល។
មរណភាពមេដឹកនាំកំពូលៗរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសជាច្រើននៅតំបន់អារ៉ាប់កំពុងបង្កើនការព្រួយបារម្ភជាខ្លាំងថា «តំបន់នេះកំពុងរំកិលឆ្ពោះទៅរកសង្រ្គាមដ៏ពេញលេញ»។
ក្រោយមរណភាពរបស់លោក Haniyeh មុខមេដឹកនាំចលនាហហ៊ូធីក្នុងប្រទេសយ៉េមែន លោក Mohammed ALI AL-HOUTHI បានចេញសារមួយដែលមានខ្លឹមសារថា៖«ការកំណត់គោលដៅ Ismail Haniyeh គឺជាឧក្រិដ្ឋកម្មភេរវជនដ៏សាហាវ និងជាការបំពានច្បាប់ និងតម្លៃឧត្តមគតិ»។
ចំណែកមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងក្រុមហាម៉ាស លោក SAMI ABU ZUHRI បានចេញសារមួយ ដោយអះអាងថា៖«ការធ្វើឃាតនេះដោយអ្នកកាន់កាប់អ៊ីស្រាអែល លើបងប្រុស Haniyeh គឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរដែលមានគោលបំណងបំបែកឆន្ទៈរបស់ក្រុមហាម៉ាស និងឆន្ទៈរបស់ប្រជាជនរបស់យើង ហើយសម្រេចបាននូវគោលដៅក្លែងក្លាយ។ យើងសូមអះអាងថា ការកើនឡើងនេះនឹងធ្វើឱ្យបរាជ័យគោលបំណងរបស់ពួកវា»។
សារនោះបានបន្តថា៖«ហាម៉ាសគឺជាគំនិតនិងជាស្ថាប័នមួយ មិនមែនមនុស្សទេ។ ហាម៉ាសនឹងបន្តនៅលើផ្លូវនេះដោយមិនគិតពីការលះបង់ ហើយយើងមានទំនុកចិត្តចំពោះជ័យជំនះ»។
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


