ព័ត៌មានអន្ដរជាតិ
កាន់តែក្តៅ! អ៊ីរ៉ង់ ប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរ
ពេលនេះស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងប្រៀបបានទៅនឹងគ្រាប់បែកហៀបនឹងផ្ទុះ ខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសពីការប្តេជ្ញាចិត្តសងសឹកទៅអ៊ីស្រាអែលវិញ ជុំវិញការធ្វើឃាតមេក្រុមហាម៉ាស ហើយប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ។

តាមការចុះផ្សាយរបស់កាសែត Newsweek នៅថ្ងៃពុធទី៣១ខែកក្កដា, លោក Khamenei ប្រកាសថា «អ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ ចំពោះទង្វើរបស់ខ្លួន ក្រោយការស្លាប់លោក Ismail Haniyeh ក្នុងការវាយប្រហារពីអាកាសនៅរដ្ឋធានី តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ យើងចាត់ទុកការសងសឹកនេះ គឺជាកាតព្វកិច្ចរបស់យើង។ Haniyeh គឺជា ភ្ញៀវជាទីស្រឡាញ់នៅក្នុងផ្ទះរបស់យើង»។
តាមការបញ្ជាក់ពីសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Hadath ឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស Haniyeh គឺត្រូវគេធ្វើឃាតនៅម៉ោងប្រហែល២:០០ រំលងអធ្រាត្រ ដោយប្រើមីស៊ីលបញ្ជាពីចម្ងាយ (Guide Missile)។

ភ្លាមៗក្រោយការធ្វើឃាត, ក្រុមចលនាតស៊ូប៉ាឡេស្ទីន បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា «ក្រុមជនក្បត់ Zionist បានលួចវាយឆ្មក់លំនៅដ្ឋានរបស់លោក Ismail Haniyeh នៅក្នុងរដ្ឋធានី តេហេរ៉ង់។ លោកបានទៅអ៊ីរ៉ង់ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសាធាណរដ្ឋឥស្លាម លោក Masoud Pezeshkian»។
ការធ្វើឃាតនេះកើតឡើងនៅថ្ងៃតែមួយដែលអ៊ីស្រាអែល បញ្ជាក់ថា ខ្លួនក៏បើកការវាយប្រហារចូលជ្រៅនៅតំបន់ប៉ែកខាងត្បូង ជាយទីក្រុងបេរូត នៃប្រទេសលីបង់ ដោយសម្លាប់បានមេទ័ពកំពូលរបស់ក្រុមហេសបូឡាឈ្មោះ Fuad Shukr ផងដែរ។
តាមការចុះផ្សាយរបស់ BBC, មីស៊ីលបាញ់ចេញពីយន្តហោះចម្បាំងបានវាយប្រហារនៅតំបន់ Dahiyeh ដែលជាមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ចលនាប្រដាប់អាវុធលីបង់ ដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។

ការវាយប្រហារនេះ ត្រូវបានមន្ត្រីទីក្រុងហ្ស៊េរុយសាឡិម អះអាងថា ដើម្បីសងសឹកចំពោះការបាញ់រ៉ុកកែតកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលើតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្សចំនួន១២នាក់ ភាគច្រើនជាកុមារ ត្បិតក្រុមហេសបូឡា បដិសេធទទួលខុសត្រូវក៏ដោយ។
នោះគឺជាឧបទ្ទវហេតុដ៏សាហាវបំផុតនៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា ក្តៅពុះកញ្ជ្រោល ក្រោយសង្គ្រាមថ្មីនៅហ្គាហ្សា កើតឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


