ព័ត៌មានជាតិ
ក្រសួង ដាក់ឱ្យដំណើរការចុះបញ្ជី ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស តាមរយៈកម្មវិធីទូរស័ព្ទដៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យដំណើរការការចុះបញ្ជីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃ “NSSF MEMBER APP” ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ នេះតទៅ ដើម្បីសម្រួលដល់ការងារចុះបញ្ជីជាសមាជិក ប.ស.ស. ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

នៅក្នុងសេចក្តីជូនដំណឹងមួយចុះកាលពីថ្ងៃទី ០១ សីហា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សមាជិក ប.ស.ស. និងសាធារណជនទាំងអស់ អាចទាញយក និងដំឡើងកម្មវិធីនេះ ព្រមទាំងរបៀបប្រើប្រាស់តាមទូរស័ព្ទដែលមាន App Store ឬ Google Play។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយគ្នានេះ ក្រសួង ក៏មានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានផ្សេងៗ តាមរយៈប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ដែលធ្វើការ ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍ ឬក្រុមតេឡេក្រាមផ្លូវការ “បេឡាជាតិសន្តិសុខសង្គម_Chat” របស់ ប.ស.ស. មានតំណភ្ជាប់ https://t.me/nssfcambodia_Chat ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស ផ្នែកថែទាំសុខភាពមានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១ ២៣៨ នាក់) ក្នុងនោះមាន កម្មករ-និយោជិត ចំនួន ១ ៥៦៥ ២៤១ នាក់ (ស្រី ៩៦៣ ៨២៦ នាក់) មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានចំនួន ៤៣៧ ៤០៧ នាក់ (ស្រី ១៤៨ ៩៥៥ នាក់) បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២ នាក់) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៥៦ ៦២០ នាក់ (ស្រី ៣២ ៣៩៥ នាក់)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


