ព័ត៌មានជាតិ
កម្ពុជារកចំណូលពីការប្រមូលពន្ធបានជិត ៣ពាន់លានដុល្លារនៅក្នុងឆមាសទី១
ជាមួយនឹងបញ្ហាប្រឈមនៃការថមថយសេដ្ឋកិច្ចសកលនិងក្នុងតំបន់ គួបផ្សំនឹងការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីបានធ្វើឱ្យចំណូលពីការប្រមូលពន្ធ(ពន្ធដារ និងពន្ធគយ)មានការថមថយបន្តិចដោយសម្រេចបានប្រមាណ២,៩០៩ពាន់លានដុល្លារនៅក្នុងឆមាសទី១ឆ្នាំនេះឬតំណាងឱ្យ៤៦%នៃផែនការកំណត់ដោយរាជរដ្ឋាភិបាលកាលពីដើមឆ្នាំមកនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ចេញផ្សាយកាលពីពេលថ្មីៗនេះ ក្នុងចំណូលពន្ធសរុប អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីពន្ធអាករក្នុងស្រុកបាន ១,៧១០ ពាន់លានដុល្លារ ខណៈអគ្គនាយកដ្ឋានគយនិងរដ្ឋាកររកចំណូលបាន១,១៩៩ពាន់លានដុល្លារ។
ក្រសួងបានលើកឡើងថា៖«ជាការសម្គាល់ឃើញថា ប្រជាពលរដ្ឋមានការត្បិតត្បៀតចំណាយ ដែលនាំឱ្យ ការនាំចូលទំនិញចម្រុះងើបយឺតៗ ហើយទីផ្សារយានយន្តបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ផលិតកម្មក្នុងស្រុក និង ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាមូលហេតុនៃការប៉ះពាល់ដល់ការប្រមូលចំណូលរបស់គយផងដែរ»។

ជាមួយគ្នានេះដែរ ចំណូលបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូអាស៊ានផ្សេងទៀត សរុបក្នុងឆមាសទី ១ ឆ្នាំ២០២៤ មានរហូតដល់ ៨១១ ២៣០ លានរៀល ថយ ៦,៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះ, ការលើកទឹកចិត្តពន្ធនិងអាករសម្រាប់ គម្រោងវិនិយោគ និងវិស័យអាទិភាពនានា បានកើនប្រមាណ ៥,៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
លោក ហុង វណ្ណះ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាក៏បានលើកឡើងផងដែរថា ការធ្លាក់ចុះនៃចំណូលគយ នេះគឺពុំមានអ្វីប្លែកទេ ដោយសារតែ ចាប់តាំងពីយើងចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងសេរីមកចំណូលគយចាប់ផ្តើមធ្លាក់ចុះដោយសារតែផលិតផលនៃប្រទេសដៃគូររបស់យើងនាំចូលក្រោមបន្ទាប់ពន្ធគយរួចពន្ធ។ លើសពីនោះទៅទៀតលោក ថាការនាំចូលនូវរថយន្តមួយទឹកនិងរថយន្តថ្មីក៏មានការធ្លាក់ចុះដោយសារតែចំណូលពន្ធពីការនាំចូលរថយន្តនេះច្រើន លើសពីនោះទៅទៀតយើងក៏សង្កេតឃើញថាបច្ចុប្បន្នយើងក៏មានរោងចក្រតំឡើងរថយន្តថ្មីមួយចំនួនផងដែរជាហេតុធ្វើឱ្យចំណូលពន្ធធ្លាក់ចុះផងដែរ។

លោកបានគូសបញ្ជាក់ថា៖«ភាពប្រសើរឡើងនៃផលិតកម្មក្នុងស្រុករបស់យើងក៏បានកាត់បន្ថយនូវទំនិញនាំចូលមួយចំនួនដែលប៉ះពាល់ដល់ចំណូលពន្ធ ប៉ុន្តែការណ៍នេះមិនមែនមានន័យថាវាជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចយើងនោះទេ វាជារឿងល្អដែលយើងអាចផលិតនូវផលិតផលជំនួសការនាំចូលបាន»។
«ខ្ញុំនៅតែរំពឹងថាចំណូលពន្ធនឹងមានកំណើនសម្រាប់ឆមាសបន្ទាប់ដោយសារតែការនាំចេញរបស់យើងចាប់ផ្តើមមានកំណើនខ្លាំងនៅចុងឆ្នាំដូច្នេះយើងនឹងមើលឃើញការប្រមូលពន្ធនឹងកើនឡើង។ យើងមិនមានការព្រួយបារម្ភណ៍អ្វីខ្លាំងនោះទេ។ ហើយរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេរភាគី និងពហុភាគីនោះវាមិនមែនជារឿងមិនល្អនោះទេ ដោយសារបណ្តាប្រទេសនានាក៏គេអនុវត្តន៍ដែរ ដូច្នេះអ្វីដែលយើងគួរធ្វើនោះគឺបង្កើនការផលិតរបស់យើងដើម្បីនាំចេញដោយសារយើងបានបង្កើតទីផ្សារសម្រាប់លក់យើងដូច្នេះតើយើងមានផលិតអ្វីដើម្បីលក់?» នេះបើយោងតាមលោកវណ្ណះ។

ក្រសួងសេដ្ឋកិច្ចបានធ្វើការប៉ាន់ស្មានថារហូតដល់ដំណាច់ឆ្នាំ ចំណូលពន្ធដារ (ថ្នាក់ជាតិ) អាចនឹងសម្រេចបានប្រមាណ៥ពាន់លានដុល្លារឬ ៨៥,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ ប៉ុណ្ណោះ ដោយហេតុថា ពន្ធលើ ប្រាក់ចំណូលដែលទទួលបានក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មិនអាចសម្រេចបានតាមការរំពឹងទុក, ហើយ ចំណូលពន្ធដារក្នុងត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ ធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២៣ ហាក់ពុំមានកំណើន គួរឱ្យកត់សម្គាល់នោះទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


